Connect with us

ព័ត៌មានជាតិ

បច្ចេកវិទ្យា​គមនាគមន៍​​មិន​អាច​ខ្វះបាន​ ចំពេល​កម្ពុជាបម្លែង​ខ្លួនទៅ​ជា​សេដ្ឋកិច្ច​ឌីជីថល

បានផុស

នៅ

រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្ត​សៀមរាប លោក ខាយ ឃុន​ហេង បាន​​លើក​ឡើង​ថា បច្ចុប្បន្ន​នេះ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​ នៅ​តែ​បន្ត​ជា​ចលករ​សំខាន់​មួយ រហូត​ដល់​ថ្ងៃ​អនាគត ព្រោះ​ការ​រីក​ចម្រើន​នៃ​វិស័យ​គមនាគមន៍​នេះ គឺ​ស្រប​ពេល​ដែល​កម្ពុជា​បាន​កំពុង​ប្រឹង​ប្រែង​បម្លែង​ខ្លួន​ឯង​ទៅ​ជា​សេដ្ឋកិច្ច​ឌីជីថល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព​មន្ត្រី​រាជការ​របស់​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​នា​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣​ នៅ​ខេត្ត​សៀម​រាប ថ្លែង​ឡើង​ចំពោះ​​មុខ​មន្ត្រី​ប្រមាណ​ជា ១៤​ ខេត្ត​ លោក ខាយ ឃុន​ហេង បាន​មាន​ប្រសាសន៍​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ទទួល​ស្គាល់​នូវ​ការ​រីក​ចំរើនដ៏​ខ្លាំងក្លា​នៃ​បច្ចេកវិទ្យា ក៏​ដូចជា​ការ​វិវឌ្ឍ​នៃ​ទីផ្សារនិង​សេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន ដែល​បាន​ជំរុញ​នូវ​ផលិតភាព ដែល​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​រស់​នៅ​របស់​ប្រជាជន​កម្ពុជា។

បើ​ទោះ​បី​ជា​បច្ចុប្បន្ន​នេះ សកលលោកបាន​កំពុង​រង​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​កាន់​តែ​មាន​ភាព​ស្មុគស្មាញ ហើយ​ប៉ះពាល់​កាន់​តែ​ធ្ងន់ធ្ងរ និង​មិន​មាន​នរណា​ម្នាក់​អាច​គេច​ផុត​ពី​ការ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​​បាន​ឡើយ ​​ដូច្នេះ​ ធនធាន​មនុស្ស​ដែល​មាន​សមត្ថភាពនាពេលនេះ​ត្រូវ​ប្រឹងប្រែង​ធ្វើ​យ៉ាង​ណា​ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ហានិភ័យ​ដែល​កំពុង​កើតមាន​កាន់​តែ​ច្រើន​នៅ​លើ​អ៊ីនធឺណិត​ក្នុង​ពេល​បច្ចុប្បន្ន។

ជា​មួយ​គ្នា​នោះ លោក​ យុន លីន​ណេ អភិបាល​រង​ខេត្ត​សៀមរាបបាន​គូស​បញ្ជាក់​ថា វិស័យ​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ក្នុង​ខេត្ត​ មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ នឹង​ជា​វិស័យ​មួយ​ដ៏​សំខាន់​មិន​អាច​ខ្វះ​បាន​ ហើយ​ក៏​ជា​ចលករ​ដើម្បី​ឈាន​ទៅ​រដ្ឋាភិបាល​ឌីជីថល​ផងដែរ។

ចំពោះ​ វិស័យ​សេវា​ទូរស័ព្ទ​មាន​វិសាលភាព​គ្រប​ដណ្ដប់​ទូទាំង​ខេត្ត​សៀមរាប​ ក្នុង​នោះសេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត ក៏​ទទួល​​បាន​ការ​គាំ​ទ្រ​ពី​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទូទៅ ដោយ​នៅ​ក្នុង​ក្រុង​សៀមរាប​ខ្សែ​អ៊ីនធឺណិត​បាន​ដាក់​ចូល​ក្នុង​បំពង់​ក្រោម​ដីនៅលើផ្លូវសំខាន់ៗ។

យ៉ាងណា​លោក​អភិបាល​រង​ខេត្ត​សៀមរាប​បានលើក​ឡើង​នៅ​ការ​​ខ្វះ​ចន្លោះ​នៃ​ប្រព័ន្ធ​គ្រប់​ដណ្ដប់​លើ​សេវា​ទូរស័ព្ទ នៅ​តាម​តំបន់​មួយ​ចំនួន​ក្នុង​ខេត្ត​សៀមរាប ដែល​ពុំ​ទាន់​​មាន​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត​គ្រប់គ្រាន់ គឺផ្នែកខ្លះនៃស្រុកនិងតំបន់ទេសចរណ៍ ដោយខេត្តសៀមរាប ជាគោលដៅទេសចរណ៍ដ៍សំខាន់ក្នុងចំណោមខេត្តនានានឹងស្របពេល ដែលបច្ចេកវិទ្យាមានការរីកចំរើនសេវាទូរស័ព្ទ និងសេវាអ៉ីនធឺណេតពិតជាមានសារសំខាន់មិនអាចខ្វះបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម