ព័ត៌មានជាតិ
អ្នកកាសែតអន្តរជាតិមកពី ៦ស្ថាប័នហើយ ត្រូវបាន គ.ជ.ប ទទួលស្គាល់សម្រាប់ការយកព័ត៌មានអំពីដំណើរការបោះឆ្នោត
គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការនូវអ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួន ១០៤នាក់ហើយ សម្រាប់ចូលរួមការយកព័ត៌មានអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧។
លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ២៦ ខែមេសានេះថា ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣នេះ គ.ជ.ប បានសម្រេចទទួលស្គាល់អ្នកសារព័ត៌មានជាតិមកពី ៥អង្គភាពចំនួន ៩៥នាក់។ ចំណែកអ្នកសារព័ត៌មានអន្តរជាតិ ៩នាក់ មកពី ៦ស្ថាប័ន ក៏ត្រូវបាន គ.ជ.ប សម្រេចទទួលស្គាល់ជាផ្លូវការដែរ។
អ្នកសារព័ត៌មានអន្តរជាតិចំនួន ៩នាក់ មកពី ៦ស្ថាប័ន រួមមាន៖ ស្ថាប័នសារព័ត៌មាន Thomson Reuterចំនួនម្នាក់, European Press photo Agency (EPA)ចំនួនម្នាក់, The Asahi Shimbunចំនួនម្នាក់, ទូរទស្សន៍ជប៉ុន NHK TVចំនួន ៣នាក់, កាសែតវៀតណាម Nhan Danចំនួន ២នាក់, និងមកពីកាសែត Khmer Timesចំនួនម្នាក់។ ក្នុងនោះដែរ គ.ជ.ប កំពុងពិនិត្យលើពាក្យស្នើសុំរបស់អ្នកសារព័ត៌មានអន្តរជាតិចំនួន ៣នាក់ មកពីស្ថាប័នទីភ្នាក់ងារសារព័ត៌មានជប៉ុន Kyodo News ផងដែរ។
សូមជម្រាបថា ការទទួលពាក្យសុំចុះឈ្មោះអ្នកសារព័ត៌មានជាតិ ដើម្បីចូលរួមយកព័ត៌មានក្នុងដំណើរការ នៃការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៧ ចាប់ផ្ដើមពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០ ២៣។ ចំណែកអ្នកសារព័ត៌មានអន្តរជាតិ ចាប់ផ្តើមពីថ្ងៃទី ១ ខែមេសា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៣៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ