Connect with us

ព័ត៌មានអន្ដរជាតិ

បញ្ហាធំៗទាំង៧ដែលលោក Biden ត្រូវដោះស្រាយពេលចូលកាន់អំណាច

បានផុស

នៅ

លោក Joe Biden បានប្តេជ្ញាកែប្រែអនាគតរបស់សហរដ្ឋអាមេរិកឲ្យល្អប្រសើរក្នុងនាមជាប្រធានាធិបតីប៉ុន្តែ អគ្គមេបញ្ជាការទី៤៦រូបនេះកំពុងប្រឈមនឹងបញ្ហាជាច្រើននៅក្នុងការិយាល័យ Oval។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតអនុប្រធានាធិបតីរូបនេះ បានអំពាវនាវឲ្យនឹកដល់កិច្ចព្រមព្រៀងថ្មីដែលលោក Franklin Roosevelt បង្កើតឡើងដើម្បីនាំសហរដ្ឋអាមេរិកចេញពីមហាវិបត្តិសេដ្ឋកិច្ច Great Depression ក្នុងទសវត្សរ៍ឆ្នាំ១៩៣០។

លោកនិងអនុប្រធានាធិបតីជាប់ឆ្នោតលោកស្រី Kamala Harris ត្រូវប្រឈមមុខនឹងការបែកបាក់នៅក្នុងប្រទេស, វិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននិងជំងឺរាតត្បាតជាសកល ដែលបានជះឥទ្ធិពលដល់អាមេរិកយ៉ាងខ្លាំង។ ឥឡូវនេះ ដល់ពេលដែលលោក Biden ត្រូវធ្វើសកម្មភាពតាមការសន្យារបស់ខ្លួនហើយ។

ខាងក្រោមនេះជាបញ្ហាធំៗដែលលោក Biden ត្រូវដោះស្រាយពេលចូលកាន់តំណែង៖

១.កូវីដ១៩

លោក Joe Biden បានសន្យាថានឹងចាក់វ៉ាក់សាំងកូវីដឲ្យបាន១០០លានដូស ក្នុងរយៈពេល១០០ថ្ងៃដំបូងនៃការកាន់តំណែងរបស់លោក។

ពិតណាស់ រោគរាតត្បាតនេះ ប្រាកដជាញាំញីនៅពេលចាប់ផ្តើមដំបូងនៃតំណែងជាប្រធានាធិបតីរបស់លោក។

លោកនឹងជំរុញឲ្យរដ្ឋនានាអនុវត្តវិធានការពាក់ម៉ាស់និងបិទរដ្ឋ, ការធ្វើតេស្តទ្រង់ទ្រាយធំនិងការទទួលបានវ៉ាក់សាំងដោយឥតគិតថ្លៃសម្រាប់ជនជាតិអាមេរិកទាំងអស់ដោយមិនគិតពីស្ថានភាពសុខភាពរបស់ពួកគេ។

២.សេដ្ឋកិច្ច

សកម្មភាពបន្ទាន់បំផុត អាចជាកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចបន្ថែមទៀត សម្រាប់ជនជាតិអាមេរិកដែលរងការវាយប្រហារដោយជំងឺកូវីដ១៩ ប៉ុន្តែលោក Biden បានសន្យាថា នឹងបញ្ចូលប្រាក់រាប់ពាន់លានទៅក្នុងអាជីវកម្មអាមេរិក នៅក្នុងអ្វីដែលអាចតំណាងឲ្យអន្តរាគមន៍សហព័ន្ធធំបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកបានសម្តែងការគាំទ្រចំពោះប្រាក់ឈ្នួលអប្បបរមាថ្នាក់ជាតិ ចំនួន១៥ដុល្លារក្នុងមួយម៉ោងនិងផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនខ្នាតតូចនិងមធ្យម ដែលរងគ្រោះដោយសារជំងឺកូវីដ១៩។

ក្រុមអ្នកវិភាគនិយាយថា ផែនការ “Made in America” របស់លោក Biden នឹងបង្កើតការងារថ្មីចំនួន១៨លានកន្លែង។ លោកក៏បានសន្យាថានឹងផ្លាស់ប្តូរពន្ធមួយចំនួន ដែលដាក់ដោយលោក Trump ផងដែរ ដោយបង្វែរបន្ទុកទៅរកអ្នកមានបំផុតរបស់សហរដ្ឋអាមេរិកវិញ។

៣.ពូជសាសន៍និងវិសមភាព

លោក Biden បានប្រឈមមុខនឹងការរិះគន់ចំពោះកំណត់ត្រារបស់លោក លើបញ្ហាដែលទាក់ទងនឹងសហគមន៍ជនជាតិស្បែកខ្មៅ។

ប៉ុន្តែសំណើរបស់លោកក្នុងការជំរុញឲ្យមានសមភាពជាតិសាសន៍នៅសហរដ្ឋអាមេរិក គឺជាសសរស្តម្ភដ៏សំខាន់មួយនៃរបៀបវារៈយុទ្ធនាការ “Build Back Better” របស់លោក។

របៀបវារៈនេះនឹងផ្តោតលើវិធានការសេដ្ឋកិច្ច, ជំរុញឱកាសអាជីវកម្មខ្នាតតូចនៅក្នុងសហគមន៍ជនជាតិភាគតិចរបស់អាមេរិកនិងការវិនិយោគលើកម្មវិធីកម្មសិទ្ធិតាមផ្ទះនិងកម្មវិធីអប់រំនៅក្នុងតំបន់ ដែលជួបការលំបាកផ្នែកសេដ្ឋកិច្ច។

៤.ការផ្លាស់ប្តូរអាកាសធាតុ

លោក Biden យល់ឃើញថា គោលនយោបាយបរិស្ថានរបស់លោកគឺជារ៉ែមាសសេដ្ឋកិច្ចសម្រាប់ប្រទេស។ លោកគ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន២ទ្រីលានដុល្លារ ក្នុងបច្ចេកវិទ្យាថាមពលស្អាតដូចជាថាមពលពន្លឺព្រះអាទិត្យនិងខ្យល់។

រដ្ឋបាលរបស់លោក កំពុងសន្យាកំណត់គោលដៅនៃការបំភាយដ៏មហិមា ពោលគឺគ្មានការបំភាយកាបូននៅត្រឹមឆ្នាំ២០៥០ និងនាំសហរដ្ឋអាមេរិក ត្រឡប់ទៅកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសវិញ។

លោក Biden និយាយថា នៅពេលលោកគិតអំពីគោលនយោបាយបៃតង លោកគិតអំពីការងារ។

៥.ការធ្វើអន្តោប្រវេសន៍

បញ្ហាដែលបង្ហាញពីការបែកបាក់គ្នាយ៉ាងខ្លាំងនៅក្នុងយុគសម័យលោក Trump នឹងផ្តល់នូវភាពផ្ទុយគ្នាយ៉ាងច្បាស់នៅក្នុងសម័យលោក Biden។

ប្រធានាធិបតីថ្មីរូបនេះបានសន្យាថា នឹងលុបចោលការរឹតត្បិតលើការធ្វើអន្តោប្រវេសន៍ដែលលោក Trump ដាក់ឲ្យអនុវត្តហើយបញ្ឈប់ការសាងសង់ជញ្ជាំងនៅតាមព្រំដែន ម៉ិកស៊ិក។

លោក Biden និយាយថា លោកនឹងពង្រីកធនធានសម្រាប់ជនចំណាកស្រុកដែលរស់នៅដោយស្របច្បាប់រួចទៅហើយនៅក្នុងប្រទេស ហើយនឹងផ្តល់ភាពជាពលរដ្ឋដល់អ្នកដែលរស់នៅក្នុងប្រទេសដោយខុសច្បាប់។

នេះមានន័យថា លោកនឹងផ្តល់ជំនួយសង្គ្រោះបន្ទាន់សម្រាប់កក្រុមមនុស្សដែលចូលប្រទេសនេះក្នុងនាមជាកុមារដែលគេហៅថា “Dreamers”។

៦.ការថែទាំសុខភាព

ដោយមើលឃើញថា លោក Donald Trump បានរុះរើភាគច្រើននូវអ្វីដែលលោកបានកសាងក្នុងរយៈពេល៨ឆ្នាំរួមជាមួយលោក Barack Obama, ប្រាកដណាស់ លោក Biden នឹងព្យាយាមរៀបចំវាឡើងវិញ។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុត គាត់បានសន្យាពង្រឹងនិងពង្រីក ច្បាប់ថែទាំសមរម្យដែលត្រូវបានគេស្គាល់ថា Obamacare។

ជនជាតិអាមេរិកប្រហែល១១៥លាននាក់ដែលមានអាយុលើស៦៥ឆ្នាំឬមានប្រាក់ចំណូលទាប បានទទួលបានការថែរក្សាសុខភាពពីរដ្ឋាភិបាលតាមរយៈកម្មវិធី Medicare និង Medicaid ហើយលោក Biden ចង់ឲ្យកម្មវិធីនេះ ទម្លាក់អាយុមកត្រឹម៦០ឆ្នាំ។

លោកក៏នឹងបង្កើតនូវអ្វីដែលគេហៅថា “ជម្រើសសាធារណៈ” សម្រាប់អ្នកដទៃដែលមិនមានការថែរក្សាសុខភាព ឲ្យចូលរួមផងដែរ។

៧.គោលនយោបាយបរទេស

វិធីសាស្រ្តរបស់លោក Biden ទៅកាន់ពិភពលោកគឺ ផ្ទុយពីលោក Trump។

យើងអាចរំពឹងថា ប្រធានាធិបតីថ្មីរូបនេះនឹងឈោងទៅរកសម្ព័ន្ធមិត្តប្រពៃណីរបស់អាមេរិកនៅអឺរ៉ុបនិងក្រៅពីនេះ ហើយជួសជុលចំណងមិត្តភាពដែលមានភាពរង្គោះង្គើ។

ការសរសេរលិខិតរវាងសេតវិមាននិងមេដឹកនាំកូរ៉េខាងជើង ក៏ប្រហែលជានឹងត្រូវបញ្ចប់ផងដែរ ហើយមានការពិភាក្សាជាច្រើនអំពីរបៀបដែលរដ្ឋបាលរបស់លោក​ Biden នឹងសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចក្រភពអង់គ្លេសក្រោយ Brexit។

គោលនយោបាយការបរទេសរបស់លោក Biden អាចស្រដៀងនឹងរយៈពេល៨ឆ្នាំរបស់លោកជាមួយលោក Obama ប៉ុន្តែក្តីកង្វល់ក្នុងប្រទេសដែលបង្កឡើងដោយជំងឺកូវីដ១៩ នឹងជំរុញឲ្យរដ្ឋបាលរបស់លោកផ្តោតការយកចិត្តទុកដាក់លើបញ្ហាក្នុងប្រទេសជាមុនសិន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Sky News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

លោក ហេង សួរ ៖ គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ សម្រាប់បំពេញតម្រូវការទីផ្សារការងារ 

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចធិបតី អបអរសាទរ ក្រមាខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៣ ម៉ោង មុន

អបអរសាទរ! ក្រមាក្នុងប្រពៃណីខ្មែរត្រូវបាន UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិ

កីឡា៣ ម៉ោង មុន

កំពង់ចាម​ឈ្នះ​ខេត្ត​កែប ៦-២ ជើងទី១ ថ្នាក់​ខេត្ត​ វគ្គ​៤ក្រុម​ពានសម្តេច​តេជោ

Sokha Hotels

ព័ត៌មានពេញនិយម