Connect with us

សុខភាព

អ្នកវិទ្យាសាស្រ្ត ព្រមានឲ្យមនុស្សលោក ត្រៀមខ្លួនទប់ទល់នឹងជំងឺ “ផ្តាសាយឆ្កែ”

បានផុស

នៅ

នៅថ្ងៃណាមួយ មនុស្សលោកអាចនឹងត្រូវវាយប្រហារដោយ “ជំងឺផ្តាសាយឆ្កែ” ដែលជាទម្រង់បំប្លែងខ្លួនពីជំងឺផ្តាសាយបក្សី។ នេះបើតាមការព្រមានពីអ្នកវិទ្យាសាស្រ្ត។

(រូបថត៖ Getty Images)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីរុស H3N2 បានបង្កាត់ពូជនៅក្នុងសត្វឆ្កែកាលពីជិតពីរទសវត្សរ៍មុន ដោយវា​អាច​បណ្តាលឲ្យមនុស្សចេញរោគសញ្ញាដូចជា​ហៀរ​សំបោរ និង​ក្អក ជាដើម ហើយ​​ក្នុង​ករណី​ធ្ងន់ធ្ងរ វាអាច​បណ្តាល​ឲ្យ​ស្លាប់បានទៀតផង។

ចាប់តាំងពីពេលនោះមក វាបានកកើតនិងប្រែក្លាយជាមេរោគពេញលក្ខណៈនៅក្នុងខ្លួនសត្វឆ្កែ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវចិនរកឃើញសញ្ញាដែលបង្ហាញថា មេរោគប្រភេទនេះ អាចនឹងឆ្លងមកមនុស្សជាក់ជាមិនខាន។

យោងតាមការធ្វើតេស្តសំណាកដែលយកចេញពីសត្វឆ្កែនាពេលថ្មីៗ, មេរោគនេះអាចស្គាល់កោសិកាមនុស្សកាន់តែច្បាស់ បើប្រៀបធៀបទៅនឹងសំណាកដែលគេធ្វើតេស្ត​ កាលពីមួយទសវត្សរ៍មុន។

(រូបថត៖ Reuters)

នេះធ្វើឲ្យកាន់តែងាយស្រួលសម្រាប់ភាគល្អិតមេរោគ ក្នុងការឆ្លងទៅកោសិកាក្នុងខ្លួនមនុស្ស ដែលមានន័យថា មេរោគមានសមត្ថភាពខ្លាំងជាងមុន ក្នុងការប្រជ្រៀតចូលខ្លួនមនុស្ស។

ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យកសិកម្មចិនក្នុងទីក្រុងប៉េកាំង បានសរសេរនៅក្នុងទស្សនាវដ្តី eLife ថា “លទ្ធផលរបស់យើងបង្ហាញថា សត្វឆ្កែអាចដើរតួជាអន្តរការីសម្រាប់ការសម្របខ្លួននៃមេរោគគ្រុនផ្តាសាយបក្សីជាមួយមនុស្ស”។

ក្នុងការពិសោធន៍ គេបានយកមេរោគ H3N2 ចាក់ចូលសត្វឆ្កែចំនួន៦ក្បាល ប៉ុន្តែគ្មានសត្វឆ្កែណាមួយងាប់​ទេ ដោយពួកវាសុទ្ធតែមាន​ជំងឺ​ស្រាល ហើយមកទល់នឹងពេលនេះ ក៏មិនទាន់មានរបាយការណ៍ថា មនុស្សណាម្នាក់ឆ្លងជំងឺផ្កាសាយឆ្កែនេះដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ អ្នកវិទ្យាសាស្ត្របញ្ជាក់ច្បាស់ៗថា កូវីដ មានប្រភពដើមនៅក្នុងធម្មជាតិ មិនមែនចេញពីមន្ទីរពិសោធន៍នោះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៦ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ៩ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍៩ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៥ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម