ព័ត៌មានជាតិ
រដ្ឋបាលក្រុងសិរីសោភ័ណ ៖ ពលរដ្ឋណាដែលថតបានអ្នកយកសំរាមចោលផ្ដេសផ្ដាស លោកនឹងជូនថវិកា២០ម៉ឺនរៀល
បន្ទាយមានជ័យ ៖ លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានឲ្យដឹងនៅព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ថា លោកបានប្រកាសផ្តល់រង្វាន់ជាលុយ២០ម៉ឺនរៀល ដល់អ្នកណាក៏ដោយឲ្យតែថតបានរូបអ្នកយកសំរាមទៅបោះចោលផ្ដេសផ្ដាស ពាសវាលពាសកាល ពេលក្រុងសិរីសោភ័ណ ព្រោះសព្វថ្ងៃនេះ អាជ្ញាធរមានសមត្ថកិច្ច ពុំមានវិធានការទៅលើអ្នកចោលសំរាម ប្រជាពលរដ្ឋខ្លះបានលួចបោះចោលសំរាមសន្ធឹកសន្ធាប់ តាមផ្លូវចូលក្រុង ទីប្រជុំជន ទីកន្លែងស្ងាត់ ពិសេស ក្មេងវ័យជំទង់ផ្ដុំក្បាលគ្នាស៊ីត្រង់ណាបោះចោលសំរាមត្រង់នឹង ពួកទាំងអស់នេះសំអាងថា មិនបានបង់លុយ ទៅឲ្យក្រុមហ៊ុន(ហ្កាយអ៊ា :GAEA)។
លោកស្រេង សុផល បានមានប្រសាសន៍បន្តថា រដ្ឋបាលក្រុងនឹងអនុវត្តអនុក្រឹត្យលេខ១៣ របស់រាជរដ្ឋាភិបាលដូច ដែលបានផ្សព្វផ្សាយរហូតមក ដែលតម្រូវ ឲ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការឲ្យពលរដ្ឋបង់សេវាសំរាម ហើយយកក្រុមហ៊ុនឯកជនជាដៃគូ ចូលរួមអនុវត្តផង។
លោកស្រេងសុផលបានមានប្រសាសន៍បន្តទៀតថា ដូចជានៅចំណុចមួយនៅក្នុង ភូមិ៣សង្កាត់ព្រះពន្លា ពេលសាលាក្រុងបានដាក់ធុងសំរាមជាច្រើននៅតាមមាត់ស្ទឹង សម្រាប់ពេលប្រជាពលរដ្ឋមកអង្គុយលេងនៅតាប់បង់ ប្រជាពលរដ្ឋខ្លះស៊ីហើយមិនបោះសំរាមចូលក្នុងធុងសំរាមទេបោះចោលពាសវាលពាសកាលពេញមាត់ស្ទឹង ប្រជាពលរដ្ឋខ្លះនាំគ្នាយកសំរាមពីផ្ទះមកបោះចោលពេញតែក្នុងសំរាម រហូតមក ដល់ថ្ងៃនេះក្រុមការងារបានដកធុងសំរាមចេញយកសំរាមដុតចោលអស់ផងដែរ។
លោកស្រេង សុផល បានមានប្រសាសន៍បន្តទៀតថា ពលរដ្ឋមួយចំនួននៅតែមិនយល់ឬធ្វើមិនយល់ពីបញ្ហាបរិស្ថាន សំរាមទេ គឺពួកគេ ចោលសំរាមឲ្យផុតតែពីខ្លួនដោយមិនគិតពីការប៉ះពាល់សុខភាពអ្នកដទៃឡើយ អាជ្ញាធរនិងអ្នកជំនាញចង់ឲ្យក្រុងនិងតាមកន្លែងធ្វើការ តាមទីសាធារណៈ តាមលំនៅឋានបានស្អាត មានអនាម័យ បរិស្ថានល្អ វិធានការនេះ ទទួលបានការសាទរពីពលរដ្ឋមាន ដែលមានទម្លាប់ល្អក្នុងការថែរក្សាការពារអនាម័យបរិស្ថាន ហើយជំរុញឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តឲ្យបានម៉ត់ចត់និងនិរន្ត កុំធ្វើមួយឈុល ឬ ធ្វើតាមអារម្មណ៍នឹកឃើញមួយពេលៗ។
លោកស្រេង សុផល បានមានប្រសាសន៍បន្តថា ចំពោះការដាក់សេវាសំរាម អាជ្ញាធរមានសមត្ថកិច្ចនឹងជួយចេញលុយថ្លៃសេវា បើសិនជាពលរដ្ឋណាមានជីវភាពក្រីក្រនិងជួបការលំបាកខ្លាំង ធ្វើយ៉ាងនេះ គឺចង់ឲ្យគ្រប់មុខផ្ទះមានកញ្ចប់ ឬ ធុងសំរាម ហើយបញ្ឈប់ការដុត ឬ ចោលសំរាមផ្តេសផ្តាស។
សព្វថ្ងៃនេះ សមត្ថកិច្ច ប្រជាការពារនិងក្រុមការងារបានបណ្តាក់ ល្បាតឃ្លាំមើលអ្នកចោលសំរាមគ្រប់ច្រកល្ហកហើយនៅកន្លែងដែលជាមុខសញ្ញាចោលសំរាមអានាធិបតេយ្យជាប្រចាំតាមសង្កាត់នានា នៃក្រុងនិងត្រូវបានបំពាក់ភ្លើងសូឡានិងដាក់កាមេរ៉ាសុវត្ថិភាពបន្ថែមទៀតផង។ ក្នុងនោះលោកក៏បានសំណូមពរដល់ពលរដ្ឋដែលមិនទាន់មានទម្លាប់ល្អ សូមចូលរួមអនុវត្តនិងរៀនរស់នៅជាមួយនឹងកន្លែង ភូមិស្អាត ស្រែល្អ ទីក្រុងស្អាត សេវាល្អផងដែរ៕
ដោយ ៖ វ៉ាន់ ណាង
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ