Connect with us

ព័ត៌មានអន្ដរជាតិ

តើលោក ស៊ី និងលោក ហ្សេលេនស្គី និយាយអ្វីខ្លះ ក្នុងកិច្ចសន្ទនាលើកដំបូង ចាប់តាំងពីរុស្ស៊ី វាយលុក អ៊ុយក្រែន?

បានផុស

នៅ

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានធ្វើការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃពុធទី២៦ខែមេសា ដែលក្នុងអំឡុងពេលនោះ មេដឹកនាំទាំងពីរ បានផ្លាស់ប្តូរទស្សនៈស្តីពីទំនាក់ទំនងចិន-អ៊ុយក្រែន និងវិបត្តិអ៊ុយក្រែន។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ី និយាយថា ប្រទេសចិន នឹងបញ្ជូនអ្នកតំណាងពិសេសរបស់រដ្ឋាភិបាលចិនស្តីពីកិច្ចការអឺរ៉ាស៊ី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន និងប្រទេសដទៃទៀត ដើម្បីធ្វើឲ្យទំនាក់ទំនងមានភាពស៊ីជម្រៅជាមួយគ្រប់ភាគី ស្តីពីដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។

ទន្ទឹមនោះ លោក ស៊ី បានសង្កត់ធ្ងន់ថា ចិន ដែលជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសធំដែលមានទំនួលខុសត្រូវ នឹងមិនឱបដៃឈរមើលវិបត្តិអ៊ុយក្រែន ឬ ចាក់សាំងភ្លើង ឬប្រើប្រាស់វិបត្តិនេះជាឱកាសដើម្បីកេងចំណេញឡើយ។

លើសពីនេះ លោក ស៊ី បានកត់សម្គាល់ថា “ចំពោះវិបត្តិអ៊ុយក្រែន ប្រទេសចិនតែងតែឈរនៅខាងសន្តិភាព ហើយគោលជំហរស្នូលរបស់ចិន គឺលើកកម្ពស់សន្តិភាពតាមរយៈការចរចា។ អ្វីដែលចិនធ្វើ គឺស្មោះត្រង់ គ្មានល្បិចកិច្ចកល។ កិច្ចសន្ទនា និងការចរចា គឺជាមធ្យោបាយតែមួយគត់ឆ្ពោះទៅមុខ។ គ្មានអ្នកឈ្នះទេក្នុងសង្គ្រាមនុយក្លេអ៊ែរ”។

ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី (រូបថត៖ AP)

ដោយឡែក លោក ហ្សេលេនស្គី បានអបអរសាទរលោក ស៊ី ចំពោះការជាប់ឆ្នោតជាថ្មី ហើយបានសរសើរប្រទេសចិនចំពោះសមិទ្ធិផលដ៏អស្ចារ្យរបស់ខ្លួន។ លោកបានបង្ហាញទំនុកចិត្តថា ក្រោមការដឹកនាំរបស់លោកស៊ី ប្រទេសចិននឹងដោះស្រាយបញ្ហាប្រឈមនានាដោយជោគជ័យ និងបន្តឆ្ពោះទៅមុខ។ ប្រទេសចិនប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិក្នុងកិច្ចការអន្តរជាតិ និងមានឥទ្ធិពលយ៉ាងសំខាន់លើឆាកអន្តរជាតិ។

ភាគីអ៊ុយក្រែនប្តេជ្ញាចិត្តចំពោះគោលនយោបាយចិនតែមួយ ហើយសង្ឃឹមថា នឹងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីគ្រប់ជ្រុងជ្រោយជាមួយចិន បើកទំព័រថ្មីក្នុងទំនាក់ទំនងអ៊ុយក្រែន-ចិន និងរួមគ្នាការពារសន្តិភាព និងស្ថិរភាពពិភពលោក។

គួរបញ្ជក់ថា នេះគឺជាការកិច្ចពិភាក្សាផ្លូវការលើកដំបូងរវាងលោកស៊ី និងលោក ហ្សេលេនស្គី ចាប់តាំងពីរុស្ស៊ី បើកការវាយលុកប្រទេសអ៊ុយក្រែន កាលពីជាងមួយឆ្នាំមុន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Global Times

ចុចអាន៖ លោក ពូទីន អញ្ជើញលោក ស៊ី បំពេញទស្សនកិច្ចផ្លូវរដ្ឋ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទីutes មុន

ការដោះដូរទំនិញកម្ពុជា-អន្តរជាតិ សម្រេចបានជាង ៥ ពាន់លានដុល្លារ នៅក្នុងខែដំបូងឆ្នាំ ២០២៥

ជីវិតកម្សាន្ដ៥ នាទីutes មុន

លេចឮថា Taylor និង Miley ឈ្លោះគ្នា ក្រោយធ្លាយវីដេអូមួយនៅកម្មវិធី Grammy

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ភ្លៀង​​ខ្លាំង​បណ្តាល​ឱ្យ​បាក់ដី​​​​និង​បង្ក​ឲ្យ​ស្លាប់​និង​បាត់ខ្លួន​ជិត​៣០នាក់​​នៅ​​ចិន

ទូតវៀតណាម Nguyen Minh Vu
ព័ត៌មានជាតិ៨ នាទីutes មុន

ទូតវៀតណាមថ្មីថាប្រទេសលោកផ្ដល់អាទិភាពខ្ពស់ក្នុងការពង្រឹងសាមគ្គីជាមួយកម្ពុជា

អង់តែនទូរសព្ទ
ព័ត៌មានជាតិ១១ នាទីutes មុន

Metfone ឈរ​លើ​គេ​ Smart លេខ​ពីរ Cellcard ​លេខ ៣ សាងសង់​ដំណើរការ​បង្គោល​អង់តែន​ទូរសព្ទ​ច្រើន​ជាង​គេ​ទូទាំង​ប្រទេស

Sokha Hotels

ព័ត៌មានពេញនិយម