Connect with us

ព័ត៌មានជាតិ

ផលិតផលជាង ១០ម៉ឺនមុខ បានចុះបញ្ជីម៉ាក​នៅនាយកដ្ឋានកម្មសិទ្ធិបញ្ញា

បានផុស

នៅ

គិតមកដល់បច្ចុប្បន្ននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានចុះបញ្ជីម៉ាកសរុបជាង១០ម៉ឺនម៉ាក។ ដោយឡែកនៅក្នុងឆ្នាំ២០២២ នាយកដ្ឋានបានចុះបញ្ជីម៉ាកសរុប ៦២៣០ ម៉ាក និងបានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបរទេសចំនួន ៥៦ម៉ាក, ម៉ាកសម្គាល់ភូមិទំនិញកម្ពុជាបន្ថែមទៀតចំនួន ៣ និងម៉ាកសមូហភាពបន្ថែមទៀតចំនួន ៤។ នេះជាការ​បញ្ជាក់របស់លោក សួន វិជ្ជា ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកម្មវិធីអបអរទិវាកម្មសិទ្ធិបញ្ញា ថ្ងៃទី ២៦ មេសា ឆ្នាំ ២០២៣ លោក សួន វិជ្ជា បានលើកឡើងថា នាយកដ្ឋានកម្មសិទ្ធិបញ្ញាកំពុងអនុវត្តគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ជាមួយអង្គភាពប្រកាសនីយបត្រតក្កកម្មជប៉ុន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចប្រចាំ អាស៊ាន និងអាស៊ីបូព៌ា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ទីភ្នាក់ងារបារាំង​សម្រាប់ការ អភិវឌ្ឍន៍ (AFD) និងដៃគូអភិវឌ្ឍន៍ដទៃទៀត។ តាមរយៈគម្រោងខាងលើនេះ និងមតិណែនាំរបស់​លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផលិតផលសក្តានុពលរបស់ប្រទេសកម្ពុជាមួយចំនួន ដូចជា “ម្រេចកំពត” “ស្ករត្នោត​កំពង់ស្ពឺ” “ទឹកឃ្មុំព្រៃមណ្ឌលគីរី” និង“ក្រូចថ្លុងកោះទ្រង់” និងម៉ាកសមូហភាព “គុយទាវភ្នំពេញ” បានទទួលការគាំទ្រ ហើយផលិតផលមួយចំនួនទៀត បានចុះបញ្ជីការពារម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ រួមមាន៖ “អំបិលកំពតកែប” “បង្កងតាកែវ” “ទឹកត្រីកំពតកែប” ““ក្រូចថ្លុងកោះពីរ” និង ម៉ាកសមូហភាព “នំបញ្ចុកសៀមរាប” “ដូងខ្ទះ បាត់ដំបង” និង “អំបុក កំពង់ធំ” ជាដើម។ លើសពីនេះទៀត នាយកដ្ឋាន កំពុងរៀបចំចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ក្ដាមថ្មកោះកុង ក្រោមជំនួយបច្ចេកទេសរបស់ WIPO ហើយ UNIDO នឹងផ្ដល់ជំនួយ បច្ចេកទេសក្នុងការចុះ​បញ្ជីប្រហុក​សៀមរាប និងបន្តគាំទ្រអភិវឌ្ឍន៍សមត្ថភាពផលិតកម្ម របស់ទឹកត្រីកំពតកែប។ ដោយមានការគាំ​ទ្រពីលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាយកដ្ឋានកម្មសិទ្ធិបញ្ញាប្តេជ្ញា ជំរុញការចុះបញ្ជីការ​ពារផលិតផល​សក្តានុពល​របស់កម្ពុជាឱ្យកាន់តច្រើនបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ប្រជាកសិករ ជំរុញការនាំចេញ លើកកម្ពស់វប្បធម៌ របស់ព្រះរាជាណាចក្រកម្ពុជា។

លោក ប៉ាន សួរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងកោតសរសើរដល់រដ្ឋលេខាធិការទទួល បន្ទុកនាយកដ្ឋាន​កម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម អគ្គនាយកសេវាពាណិជ្ជកម្ម ប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា និងមន្ត្រីគ្រប់ជាន់​ថ្នាក់ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត ក្នុងកិច្ចការលើកកម្ពស់ផលិតផលសក្តានុពល ក្នុងស្រុក តាមរយៈការចុះ​បញ្ជីម៉ាក​សម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព ដែលជាទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល​នៅក្នុងការបង្កើន​តម្លៃបន្ថែមដល់ផលិតផលក្នុងស្រុក និងពង្រឹងភាពប្រកួតប្រជែងផលិតផលខ្មែរ នៅទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។ លោកថា ការចុះបញ្ជីផលិតផលទាំងនេះ គឺសមិទ្ធផលដ៏សំខាន់ ដោយយើងបានខិតខំរួមគ្នា បង្កើត ចងក្រង អភិរក្សថែ​រក្សា អភិវឌ្ឍផលិតផលក្នុងស្រុកឱ្យមានតម្លៃបន្ថែមខ្ពស់ និងផ្សព្វផ្សាយពី វប្បធម៌របស់ខ្មែរ។

លោករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា« ខ្ញុំជឿជាក់យ៉ាងមុតមាំថា ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងម៉ាកសមូហភាព​នឹងជំរុញ​ឱ្យមានកំណើនតម្រូវការផលិតផលលើទីផ្សារជាតិ និងអន្តរជាតិកាន់តែច្រើន និងជាផ្នែកមួយនៃគោលដៅ ទេសចរណ៍​ផងដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣២ នាទីutes មុន

ឆេះផ្ទះ៣ខ្នង ក្បែរវត្តគល់ទទឹង សង្ស័យ​កើតចេញពីការឆ្លងចរន្តអគ្គិសនី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ រៀប​ចំសិក្ខាសាលា​ពិគ្រោះយោបល់​លើ​ឯកសារ​ទស្សនាទាន ស្ដីពី “កម្លាំងពលកម្មនៅកម្ពុជា”

ព័ត៌មានជាតិ១ ម៉ោង មុន

ស្នងការ​រាជធានី ៖ បុណ្យ​ចូលឆ្នាំខ្មែរប្រពៃណីជាតិ សមត្ថកិច្ច​ត្រៀម​កម្លាំង​ជាង​២ពាន់​នាក់ ដើម្បី​ការពារ​សន្តិសុខ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្អែកស្ពានខ្ពស់ជាងគេនៅកម្ពុជា នឹងចាក់បេតុងភ្ជាប់មុខតំណ មុននឹងដាក់ឱ្យប្រើពីថ្ងៃទី១១-១៧ ខែមេសា

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល៖ជាពេទ្យ ត្រូវដណ្ដើមជីវិតអ្នកជំងឺពីមាត់មច្ចុរាជឱ្យបាន មិនថាថ្ងៃឬយប់ ថ្ងៃសម្រាក ឬវេលាណាទេ

ចងការប្រាក់
សន្តិសុខសង្គម១៣ ម៉ោង មុន

កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាត​ទារលុយតាមហ្វេសប៊ុក

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ

ចរាចរណ៍១៣ ម៉ោង មុន

ម៉ូតូ ២ គ្រឿង ពន្លះគ្នាពេញទំហឹង ស្លាប់ ១ នាក់ និង រងរបួសធ្ងន់ ១ នាក់

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៤ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៩មេសា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

មេទ័ពអ៊ីរ៉ង់ ប្រកាសមិនឱនក្បាលនិងត្រៀមរួចស្រេច ដើម្បីធ្វើសង្គ្រាមជាមួយប្រទេសណាក៏ដោយ

Sokha Hotels

ព័ត៌មានពេញនិយម