Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន គំរាមថា បើ គីម ជុងអ៊ុន ហ៊ានវាយប្រហារនុយក្លេអ៊ែរ, កូរ៉េខាងជើងនឹងវិនាស

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសកាលពីថ្ងៃពុធទី២៦ខែមេសាថា បើកូរ៉េខាងជើង ហ៊ានវាយប្រហារនុយក្លេអ៊ែរលើប្រទេសរបស់លោក ឬកូរ៉េខាងត្បូង នោះទីក្រុងព្យុងយ៉ាងនឹងត្រូវវិនាស។

លោក គីម ជុងអ៊ុន (ឆ្វេង) និងលោក ចូ បៃដិន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានគូសបញ្ជាក់ថា ក្រោមកិច្ចព្រមព្រៀងថ្មីរវាងទីក្រុងវ៉ាស៊ីនតោននិងសេអ៊ូល សហរដ្ឋអាមេរិកនឹងឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ។

លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមានថា “ការវាយប្រហារនុយក្លេអ៊ែរដោយកូរ៉េខាងជើងប្រឆាំងនឹងសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្ត ឬដៃគូរបស់ខ្លួន គឺមិនអាចទទួលយកបានឡើយ ហើយរបបណាហ៊ានធ្វើបែបនេះ នឹងទទួលលទ្ធផលទៅវិញ”។

ការគំរាមរបស់លោក បៃដិន ធ្វើឲ្យគេនឹកឃើញដល់ការគំរាមរបស់អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលកាលពីឆ្នាំ២០១៧ បានព្រមានកូរ៉េខាងជើងថា លោកនឹងឆ្លើយតបដោយភ្លើងនិងកំហឹង ដែលពិភពលោកមិនធ្លាប់បានឃើញ ប្រសិនបើប្រទេសនេះគំរាមកំហែងសហរដ្ឋអាមេរិកដោយអាវុធនុយក្លេអ៊ែរ។

លោក ដូណាល់ ត្រាំ (ឆ្វេង) និងលោក គីម ជុងអ៊ុន (រូបថត៖ AP)

ថ្វីបើកូរ៉េខាងជើងបានសាកល្បងនុយក្លេអ៊ែរនៅមួយខែក្រោយនោះក៏ដោយ ប៉ុន្តែលោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានយល់ព្រមបន្ធូរបន្ថយភាពតានតឹង និងជួបប្រជុំគ្នាជាច្រើនដង។

ទីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលជាង១០០គ្រាប់ចាប់តាំងពីដើមឆ្នាំ២០២២មក ហើយក្នុងខែនេះ បានធ្វើតេស្តមីស៊ីលអន្តរទ្វីបប្រើឥន្ធនៈរឹងលើកដំបូងរបស់ខ្លួន និងយន្តហោះដ្រូនវាយប្រហារក្រោមទឹកដែលមានសមត្ថភាពនុយក្លេអ៊ែរ។

លើសពីនេះ មន្ត្រីនៅទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលបានអះអាងតាំងពីឆ្នាំមុនថា កូរ៉េខាងជើងកំពុងត្រៀមលក្ខណៈសម្រាប់ការសាកល្បងអាវុធនុយក្លេអ៊ែរនៅក្រោមដី លើកទីប្រាំពីររបស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មិននឹកស្មានថា កូរ៉េខាងជើង កាន់តែអស្ចារ្យ នៅកន្លែងណាក៏អាចបាញ់មីស៊ីលបាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម