ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ហាមមិនផ្ដល់មុខដំណែងដល់មន្ត្រីរត់ការឡើងតាមខ្សែ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២៣នេះ បានថ្លែងហាមផ្ដល់មុខដំណែងដល់មន្ត្រីដែលស៊ើបហើយរត់ការយកមុខដំណែង និងឡើងតាមខ្សែ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ឆ្នាំ ២០២២ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ ២០២៣ នៃសាលាភូមិន្ទរដ្ឋបាលថា ប្រសិនបើយើងយកមន្ត្រីនៅមូលដ្ឋាន ល្អជាងយកមន្ត្រីទៅពីម្ងាយ ដោយសារមន្ត្រីទាំងនោះមានផ្ទះសម្បែងនៅទីនោះស្រាប់ បើយើងបញ្ជូនមន្ត្រីទៅពីចម្ងាយថ្ងៃសៅរ៍-អាទិត្យ និងថ្ងៃបុណ្យមិននៅប្រចាំការនៅខេត្តទេ ឡើងមកជួបប្រពន្ធកូននៅភ្នំពេញ។

សម្ដេចតេជោ ហ៊ុន សែនមានប្រសាសន៍ថា សម្ដេចតែងតែជំទាស់ និងមិនផ្ដល់ការចុះហត្ថលេខាបោះពីថ្នាក់ជាតិទៅថ្នាក់ក្រោមជាតិ បើមិនដូច្នោះទេមន្ត្រីថ្នាក់ជាតិទៅដណ្ដើមកន្លែងមន្ត្រីថ្នាក់ក្រោមជាតិ ដែលមិនយុត្តិធម៌សម្រាប់មន្ត្រីថ្នាក់មូលដ្ឋានផង។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្តថា៖ «ក្រុមខ្លះពូកែស៊ើបណាស់ ខ្ញុំសូមផ្ដែផ្ដាំសម្ដេចក្រឡាហោម ឬសម្ដេចពិជ័យ ឧទាហរណ៍ថា អ្នកនេះជិតចូលនិវត្តន៍ហើយ ហើយរត់ការដាក់មកកន្លែងហ្នឹង អាធន់ហ្នឹង អាក្រុមណារត់ការ អាហ្នឹងកុំផ្ដល់ឱ្យ ឱ្យសោះបើដឹងដល់ខ្ញុំគឺខ្ញុំអត់ឱ្យទេ កុំឱ្យមានទម្លាប់រត់ការ និងតាមខ្សែ»។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ត្រូវផ្ដល់យុត្តិធម៌ដល់មន្ត្រីដែលកំពុងបម្រើការងារនៅទីតាំងនោះ៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង