Connect with us

ព័ត៌មានជាតិ

សំណុំរឿង​បាញ់​ឲ្យ​ស្លាប់​ប្រពន្ធ​របួស​កូន តុលាការ​ផ្ដន្ទាទោស​១២​ឆ្នាំ

បានផុស

នៅ

ភ្នំពេញ ៖ ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​រសៀល​ថ្ងៃទី​១៩​ ខែមករា ​ឆ្នាំ​២០២១​នេះ បានសម្រេច​ប្រកាស​សាលក្រម​ផ្ដន្ទាទោស អតីត​នាយរង​ប៉ុស្តិ៍​ទឹកថ្លា​ឈ្មោះ ជា ចាន់​បូរ៉ា អាយុ​៤១​ឆ្នាំ ដាក់ពន្ធនាគារ​កំណត់​ចំនួន​១២​ឆ្នាំ និង​សំណង​ទៅ​ជនរងគ្រោះ​ចំនួន​២​នាក់​ម្នាក់​៨០​លាន​រៀល និង​ម្នាក់ទៀត​៣០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពីបទ​. ឃាតកម្ម តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃទី​០៦​ខែមេសា​ឆ្នាំ​២០២០ វេលា​ម៉ោង​២០.១០​នាទី មាន​ករណី​ឃាតកម្ម​មួយ​កើត​ឡើង នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​សែន​សុខ (IU) ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ដោយ​ប្រើ​អាវុធ​ខ្លី​បាញ់​ចំនួន​២​គ្រាប់​ចូលក្នុង​រថយន្ត​ឡិច​ស៊ីស​RX-300 ពណ៌​ទឹកមាស ស្លាក​លេខ​ភ្នំពេញ 2M-3050​បណ្តាល​ឲ្យ​ជនរងគ្រោះ​ប្រពន្ធ​ស្លាប់​ម្នាក់ និង​របួស​កូនស្រី​១​នាក់​។ ដោយមាន​ការ​សហការ​រវាង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើ​ការ​តាម​ឃាត់ខ្លួន​ជន​ដៃ​ដល់​នៅ​ស្រុក​កៀនស្វាយ ខេត្តកណ្តាល នៅវេលា​ម៉ោង ១១និង៣០​នាទី​យប់ ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០២០។

ជនជាប់ចោទ​ឈ្មោះ ជា ចាន់​បូរ៉ា ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មាន​តួនាទី​ជា នាយរង​ប៉ុស្តិ៍នគរបាល​ទឹកថ្លា ស្នាក់នៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បានធ្វើ​សកម្មភាព​ប្រើ​កាំភ្លើងខ្លី​បាញ់​លើ​ជនរងគ្រោះ​ចំនួន​០២​នាក់​៖

១.​ឈ្មោះ សូរ ពៅ​មរកត ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​(​ស្លាប់​)។

២.​ឈ្មោះ ជា អា​រី​យ៉ា ភេទ​ស្រី អាយុ​៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​បេតុង ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​(​របួសធ្ងន់​) សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កុមារ​ជាតិ។

​សមត្ថកិច្ច​ដកហូត​សម្ភារៈ​ពី​ជនសង្ស័យ​រួមមាន អាវុធខ្លី​១​ដើម ម៉ាក​រ៉ូឡូ ពណ៌​ខ្មៅ លេខ​១០៥៥៣ គ្រាប់​ចំនួន ២​គ្រាប់ , សំបក​គ្រាប់​២​គ្រាប់៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលខណ្ឌសែនសុខ ចាត់​ក្រុម​ការងារ​ចុះ​ណែនាំ​បញ្ឈប់​ការ​ដុត​ក្រណាត់​រោចក្រកាត់ដេរយីហោ« ហ៊ុយ ម៉ីង» បង្កផ្សែងប៉ះពាល់សុខភាពប្រជាពលរដ្ឋ

ចរាចរណ៍៩ ម៉ោង មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ១២ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

ចរាចរណ៍២២ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍២១ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍២៣ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម