Connect with us

ជីវិតកម្សាន្ដ

បង្ហាញខ្លួនមិនបានមួយឆ្នាំ សមាជិកទាំងអស់នៃក្រុម NewJeans ក្លាយជាទូតសុឆន្ទៈឲ្យប្រេនល្បីៗ

បានផុស

នៅ

សមាជិកទាំងអស់នៃក្រុមចម្រៀងវ័យក្មេង NewJeans ត្រូវបានប្រកាសថាជាទូតសុឆន្ទៈនៃម៉ាកយីហោល្បីៗនិងប្រណីតជុំវិញ បន្ទាប់ពីបង្ហាញខ្លួនមិនទាន់បានមួយឆ្នាំនៅក្នុងវិស័យ k pop ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីត្បិតតែបានបង្ហាញខ្លួនតិចជាង ១ ឆ្នាំមុនក៏ដោយ ក្រុមចម្រៀងនារី NewJeans បានបង្ហាញនូវប្រជាប្រិយភាព និងឥទ្ធិពលដ៏ធំរបស់ពួកគេមិនត្រឹមតែនៅក្នុងតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែក៏មាននៅក្នុងវិស័យម៉ូដផងដែរ។ ជាពិសេស គិតត្រឹមថ្ងៃទី ២៦ ខែមេសា សមាជិកទាំងអស់របស់ក្រុម NewJeans ត្រូវបានបញ្ជាក់ថា​ បានក្លាយជាទូតសុឆន្ទៈនៃម៉ាកយីហោប្រណីត ។

សមាជិកទីមួយ Hanni ត្រូវបានប្រកាសជាទូតសុឆន្ទៈសម្រាប់ម៉ាកយីហោ Gucci ក្នុងខែតុលា ឆ្នាំ ២០២២ ប្រហែល ២ ខែបន្ទាប់ពីការបង្ហាញខ្លួនដំបូងរបស់នាង។ ជាមួយគ្នានេះសមាជិកទីពីរគឺ Hyein ដែលត្រូវបានគេបញ្ជាក់ថាជាទូតសុឆន្ទៈ នៃម៉ាកយីហោប្រណីត Louis Vuitton ក្នុងខែធ្នូ ឆ្នាំ ២០២២ ត្រឹមតែរយៈពេល ៤ ខែបន្ទាបពីនាងបង្ហាញខ្លួនជាលើកដំបូង។

នៅក្នុងខែមករា ឆ្នាំ ២០២៣ សមាជិក Danielle បានក្លាយទូតសុឆន្ទៈសម្រាប់ម៉ាកយីហោប្រណិត Burberry ក្រោយនាងបង្ហាញខ្លួន ៥ ខែ។ ទន្ទឹមនឹងនេះ Minji ត្រូវបានប្រកាសជាទូតសុឆន្ទៈសម្រាប់ម៉ាកយីហោ Chanel មួយខែក្រោយមកក្នុងខែ កុម្ភៈ ឆ្នាំ២០២៣។ ទីបំផុតនៅក្នុងខែមេសានៃឆ្នាំដដែលប្រព័ន្ធផ្សព្វផ្សាយកូរ៉េ និងគណនី SNS ផ្លូវការរបស់ NewJeans បានប្រកាសរួមគ្នាថាសមាជិកចុងក្រោយរបស់ខ្លួនគឺ Haerin បានក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោ Dior ។

ជាមួយគ្នានេះ សមាជិកទាំងអស់នៃ NewJeans បានក្លាយជាឯកអគ្គរដ្ឋទូតម៉ាកប្រណិតក្នុងរយៈពេល តិចជាង ១ ឆ្នាំនៃការបង្ហាញខ្លួនជាដំបូងង ដោយលឿនបំផុតគឺសមាជិក Hanni ក្នុងរយៈពេល ២ ខែ និងយូរបំផុតគឺសមាជិក Haerin ក្នុងរយៈពេល ៨ ខែ។ ម៉្យាងវិញទៀត NewJeans ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងតាមរយៈបទចម្រៀ ង “Attention”, “Hype Boy”, “Ditto” និង “OMG” ថ្មីៗនេះបាន ចេញបទចម្រៀង “Zero” សម្រាប់យុទ្ធនាការផ្សាយពាណិជ្ជកម្មរបស់ Coca-Cola Zero ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Haerin សមាជិកក្រុម NewJeans នឹងក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោ Dior

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

រដ្ឋញូវយ៉កចេញ​ច្បាប់អាកាសធាតុថ្មី ពិន័យ ក្រុមហ៊ុន​ឥន្ធនៈហ្វូស៊ីល ៧៥ ប៊ីលានដុល្លារ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

រុស្ស៊ីបិទ​ព្រលានយន្តហោះ​៤កន្លែង​​នៅ​មូស្គូ​ដោយ​បញ្ហា​សន្តិសុខ​ ខណៈសង្គ្រាម​​​កាន់តែ​កញ្ជ្រោលខ្លាំង​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​កូរ៉េខាងត្បូង​ប្រឈមរឿង​នយោបាយ​ក្តៅ​ជាច្រើន​​នៅថ្ងៃសុក្រនេះ

ព័ត៌មានជាតិ១៨ នាទីutes មុន

ក្រសួង​សាធារណការ​​ ឲ្យ​បង្កើន​ការ​​ប្រុងប្រយ័ត្ន​ការ​ធ្វើ​នាវាចរណ៍​នៅ​ការដ្ឋាន​ស្ពាន​ថ្មគរ ​សាង​សង់​ភ្ជាប់​ទៅ​ផ្លូវ​ល្បឿនលឿន​បាវិត

សន្តិសុខសង្គម២០ នាទីutes មុន

នាយកដ្ឋានព្រហ្មទណ្ឌ ស្រាវជ្រាវឃាត់ខ្លួនជនដៃដល់ពីរនាក់ ពាក់ព័ន្ធករណីកាប់សម្លាប់

Sokha Hotels

ព័ត៌មានពេញនិយម