ព័ត៌មានអន្ដរជាតិ
ជប៉ុន ចង់ឲ្យមានស្ត្រី ៣០ ភាគរយ កាន់តំណែងកំពូលក្នុងក្រុមហ៊ុនធំៗ
នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio ចង់ឃើញស្ត្រីស្ថិតនៅក្នុងមុខតំណែងប្រតិបត្តិយ៉ាងហោចណាស់ ៣០ ភាគរយនៅតាមបណ្ដាក្រុមហ៊ុនកំពូលៗរបស់ប្រទេសជប៉ុននៅឆ្នាំ ២០៣០ ដើម្បីជាការលើកកម្ពស់ស្ត្រីនៅក្នុងវិស័យធុរកិច្ច ។
គោលនយោបាយថ្មីរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសម្រាប់សមភាពយេនឌ័រ របស់រដ្ឋាភិបាលដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ។
ទន្ទឹមនោះ លោក Kishida ក៏បានអំពាវនាវឲ្យមានវិធានការដើម្បីអនុញ្ញាតឲ្យស្ត្រីដែលមានការងារមិនទៀងទាត់ ក្លាយជាបុគ្គលិកធម្មតាពេញម៉ោង និងបណ្តុះបណ្តាលស្រ្តីទាំងនោះឲ្យទទួលបានជំនាញបច្ចេកវិទ្យាផងដែរ ។ ដូច្នេះវានឹងជួយបង្កើនប្រាក់ចំណូលរបស់ពួកគេ និងអនុញ្ញាតឲ្យពួកគេសម្រេចបាននូវឯករាជ្យភាពផ្នែកហិរញ្ញវត្ថុផងដែរ ។
មិនតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រីក៏បានបង្ហាញពីផែនការបង្កើតយន្តការថ្មីនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន សាធារណៈ និងឯកជន ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រីផងដែរ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ជប៉ុនកំពុងតស៊ូដើម្បីកែលម្អគម្លាតយេនឌ័រនៅក្នុងមុខតំណែងជាអ្នកដឹកនាំ ជាពិសេសនៅក្នុងផ្នែកនយោបាយ និងផ្នែកអាជីវកម្ម ក៏ដូចជាគម្លាតប្រាក់ឈ្នួលរវាងកម្មករបុរស និងស្ត្រីផងដែរ ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន៖ ៤៧ ឆ្នាំទៀត ប្រជាជន ជប៉ុន នឹងធ្លាក់ចុះច្រើនជាង ៣០ ភាគរយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់