ជីវិតកម្សាន្ដ
Angelina Jolie និង Maddox បង្ហាញវត្តមានក្នុងពិធិជប់លៀង នៅសេតវិមាន
តារាហូលីវូដ Angelina Jolie និងកូនប្រុសច្បង Maddox បានមកចូលរួមពិធីជប់លៀងរបស់រដ្ឋាភិបាល ក្នុងឱកាសទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ទឹកដីកាន់សហរដ្ឋអាមេរិក។
នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិជាច្រើនបានរាយការណ៍ថា តារាសម្ដែងជើងចាស់ដ៏ល្បីល្បាញ Angelina Jolie និងកូនចិញ្ចឹមជនជាតិខ្មែរ Maddox បានចូលរួមពិធីជប់លៀងនៅឯសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ ក្នុងពិធីជប់លៀងនេះត្រូវបានរៀបចំទទួលស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yun Suk Yeol និងគណៈប្រតិភូដែលកំពុងបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក ជាផ្លូវការ។
លោកប្រធានាធិបតី Joe Biden និងជំទាវទីមួយអាមេរិក Jill Biden បានរៀបចំពិធីជប់លៀងមួយសម្រាប់រដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលស្វាគមន៍ប្រធានាធិបតី Yun Suk Yeol និងភរិយា ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រារព្ធខួបលើកទី៧០ នៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ដោយឡែកចំពោះការបង្ហាញខ្លួនរបស់ Maddox និងម្ដាយត្រូវបានអញ្ជើញជាពិសេសក្នុងពិធីជប់លៀងនេះ ហើយក្រៅពីវត្តមានរបស់អ្នកទាំងពីរក៏មានវត្តមានតារាល្បីៗជាច្រើនរូបទៀតដូចជា Lady Gaga ជាដើម។
គួររំលឹកថា Maddox ត្រូវវបានតារាសប្បុរស Angelina Jolie ទទួលចិញ្ចឹមពីប្រទេសកម្ពុជា តាំងពីឆ្នាំ២០០២មកម្ល៉េះ ក្នុងនាមជាកូនប្រុសច្បងក្នុងគ្រួសារ។ បច្ចុប្បន្ន Maddox ឈានដល់វ័យ ២១ឆ្នាំហើយ ហើយគេកំពុងបន្តការសិក្សាថ្នាក់មហាវិទ្យាល័យ នៅប្រទេសកូរ៉េខាងត្បូង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Katy Perry ទទួលការអញ្ជើញឲ្យសម្ដែងក្នុងពិធីឡើងគ្រងរាជ្យរបស់ស្តេច Charles
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan