ជីវិតកម្សាន្ដ
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
ក្រោយពេលតារាស្រី Matt Peranee ចេញមុខបញ្ជាក់ការពិតពីការបែកបាក់គ្នាជាមួយមិត្តប្រុសហាយសូរ Songkran ជាផ្លូវការ ម្ដាយរបស់នាងបានចេញមកសរសេរសារយ៉ាងវែងអន្លាយ ដើម្បីលើកទឹកចិត្តកូនស្រី។
ស្របពេលដែលមហាជនកំពុងផ្ទុះមតិរិះគន់លើ Matt ធ្ងន់ៗ ជុំវិញការចែកផ្លូវជាមួយមិត្តប្រុសអភិជន ថានាងជាតារាស្រីប្ដូរមុខសង្សាររាប់មិនអស់ ម្ដាយរបស់នាងបានបង្ហោះសារមួយជូនមួយកូនស្រីតាមរយៈ Instagram ផ្ទាល់ខ្លួនរបស់គាត់។
ក្នុងខ្លឹមសារសរសេរថា “៣៤ឆ្នាំហើយ កូនស្រីតែម្នាក់របស់ ម៉ែនី។ ទាំងម្តាយនិងកូនយើងបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នា រហូតដល់ម្តាយយល់យ៉ាងជ្រៅអំពីចិត្តកូន។ ស្នេហាអាចបង្កើតគ្រួសារដ៏មានសុភមង្គល និងអាចធ្វើឱ្យយើងហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីវា សូម្បីតែរឿងដែលយើងមិនធ្លាប់គិតពីមុនមកថា យើងនឹងអាចធ្វើបានក៏ដោយ។ ប៉ុន្តែវាមិនមែនជាអ្វីគ្រប់យ៉ាងនៃជីវិតយើងទេ។
កូនត្រូវចាំថា កូនគឺជាជាបេះដូង ថ្លើមប្រមាត់នៃម្តាយ…មិនថាកូនប្រឈមមុខនឹងស្ថានភាពបែបណានោះទេ យើងនឹងនៅជាមួយគ្នាដោយគ្មានលក្ខខណ្ឌ។ បន្តដំណើរទៅមុខជានិច្ចណា៎កូន ហើយអភិវឌ្ឍខ្លួនឯងគ្រប់ជំហាន។ ឧបសគ្គគឺជាឧបករណ៍របស់យើងឱ្យទៅមុខ។ ត្រូវចងចាំវា ហើយឆ្លងកាត់អ្វីៗគ្រប់យ៉ាងដោយសុភាពរាបសា។
ម៉ែប្រាថ្នាចង់ឱ្យកូន ត្រៀមខ្លួនដោយចិត្តទូលាយ និងប្រាជ្ញា។ រាងកាយ និងចិត្តដែលមានសុខភាពល្អ ត្រូវការក្ដីស្រឡាញ់ពីមនុស្សជុំវិញខ្លួន មិនមែនតែម្នាក់នោះទេ។ ម៉ែស្រឡាញ់កូនខ្លាំងបំផុត ពី Maenee” ។
ក្រោយការបង្ហោះរបស់ម្តាយ Matt Peranee បានចូលចុចបេះដូង និងបញ្ចេញមតិដោយដាក់ emoji ញញឹមក្រោមសាររបស់គាត់៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៣ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្រះភិក្ខុ អុឹង ប៊ុនហ៊ូវ ប្រគេនដី២០០ហិកតាក្នុងខេត្តកំពង់ឆ្នាំង ដើម្បីសង់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ