ព័ត៌មានជាតិ
គំរាមសង្សារឲ្យទិញម៉ូតូPGX តម្លៃ ២៥០០ ដុល្លារ បើមិនចឹងនឹងបង្ហោះរូបអាក្រាតឲ្យខ្មាសគេ
តាមអគ្គស្នងការនគរបាលជាតិ យុវជនសង្ស័យម្នាក់ត្រូវបាននគរបាលខណ្ឌដង្កោ ចាប់ឃាត់ខ្លួន ក្រោយបានផ្ញើសារសំឡេងតាម messenger គំរាមទារប្រាក់ពីនារីជាសង្សារជាថ្នូរនឹងការមិនបង្ហោះរូបអាសអាភាសរវាងជនរងគ្រោះ និងជនសង្ស័យធ្លាប់បានគេងជាមួយគ្នា និងគំរាមសម្លាប់ថែមទៀត ដោយជនសង្ស័យខឹងជនរងគ្រោះដើរលេងជាមួយបុរសម្នាក់ជាសង្សារថ្មី ។
យុវជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីម៉ោង១៣និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចកន្លែងលាងម៉ូតូភូមិខ្វា សង្កាត់ដង្កោ រាជធានីភ្នំពេញ ដោយអនុវត្តតាមបណ្តឹងរបស់នារីរងគ្រោះ ។
បើតាមសេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ សឿ សារ៉ន ហៅ រាជ សុវណ្ណារាជ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រកបមុខរបរបុគ្គលិកក្រុមហ៊ុននាំពលករខ្មែរទៅប្រទេសជប៉ុន បានទូរសព្ទគំរាមនារីរងគ្រោះឈ្មោះ ហ.សត អាយុ៣១ឆ្នាំ ធ្វើការក្នុងក្រុមហ៊ុនជាមួយគ្នា ដោយគំរាមថានឹងបង្ហោះរូបភាពអាសអាភាសដែលខ្លួនដេកជាមួយនាង កាលពីអំឡុងចុងឆ្នាំ២០២០ និង គំរាមសម្លាប់នារីរងគ្រោះ និងបានជេរប្រមាថប្រើពាក្យធ្ងន់ៗជាច្រើនទៀត ខណៈដែលនារីរងគ្រោះបានដើរលេងជាមួយបុរសម្នាក់ទៀតនៅភ្នំតាម៉ៅ ខេត្តតាកែវ ។
សេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោ ឱ្យដឹងទៀតថា កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២០ ជនរងគ្រោះ ធ្លាប់ត្រូវបានជនសង្ស័យនាំទៅលេងផ្ទះនៅខេត្តកំពង់ចាម ហើយជនសង្ស័យក៏បានរៀបចំបន្ទប់ឱ្យជនរងគ្រោះដេក រួចធ្វើសកម្មភាពចាប់បង្ខំរួមភេទបានសម្រេច០១លើក និងលួចថតរូបភាពនៅពេលដេកជាមួយគ្នានោះតាមទូរស័ព្ទ ។ នៅពេលនោះ ជនសង្ស័យក៏បានគំរាមជនរងគ្រោះថា បើហ៊ានប្តឹង ឬទៅប្រាប់អ្នកដទៃ រូបគេនឹងបង្ហោះរូបភាពនេះចូលក្នុងហ្វេសប៊ុកឱ្យផ្អើលតែម្តង។ ដោយបានរូបភាពនឹងដៃបែបនេះ ហើយជនសង្ស័យក៏បានតម្រូវឱ្យជនរងគ្រោះទិញម៉ូតូម៉ាក PGX ០១គ្រឿងតម្លៃ២៥០០ដុល្លារ ទៅឱ្យជនសង្ស័យ បើមិនធ្វើតាមទេ រូបគេនឹងយករូបភាពនេះទៅបង្ហោះ ។ ជនរងគ្រោះខ្លាចខ្មាស់គេ ក៏បានទិញម៉ូតូតាមការចង់បានរបស់ជនសង្ស័យ ដោយធ្វើការបង់រំលស់រយៈពេល០៣ឆ្នាំ ។
សមត្ថកិច្ចបន្តថា បន្ទាប់មកនៅថ្ងៃខាងលើដោយការគំរាមកំហែង និងគាបសង្កត់ពីជនសង្ស័យខ្លាំងពេក ជនរងគ្រោះទ្រាំពុំបានក៏សម្រេចចិត្តប្តឹងរាយការណ៍ទៅសមត្ថកិច្ចដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឆ្លើយសារភាពថា ខ្លួនពិតជាបានផ្ញើសារជេរប្រមាថ និងគំរាមជនរងគ្រោះ ដោយវត្ថុតាងតាមរយៈសំឡេងផ្ញើសារនៅក្នុងទូរស័ព្ទមិនអាចប្រកែកបាន ។
នៅថ្ងៃទី១៩ ខែមករា ជនសង្ស័យត្រូវបានបញ្ជូនខ្លួនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ដោយរងការចោទប្រកាន់ពីបទ គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ ៕
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៣ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៣ ម៉ោង ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»