ជីវិតកម្សាន្ដ
aespa ជាក្រុម K-Pop ដំបូងបង្អស់ នឹងចូលរួមក្នុងមហោស្រពភាពយន្ត Cannes
ខាងផលិតកម្ម SM Entertainment បានប្រកាសជាផ្លូវការថា ក្រុមចម្រៀង aespa នឹងចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិ Cannes នៅឆ្នាំនេះ មានន័យថានឹងក្លាយជាក្រុម K-Pop ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមានវត្តមានក្នុងព្រឹត្តិការណ៍ដ៏មានកិត្យានុភាពនេះ ។

យោងតាមការប្រកាសរបស់ក្រុមហ៊ុន សមាជិកទាំងបួននឹងចូលរួមក្នុងព្រឹត្តិការណ៍នេះក្នុងនាមជាទូតសុឆន្ទៈសកលរបស់ក្រុមហ៊ុនគ្រឿងអលង្ការប្រណីតរបស់ប្រទេសស្វីស Chopard ដែលជាអ្នក ឧបត្ថម្ភផ្លូវការនៃមហោស្រពភាពយន្ត Cannes ពីឆ្នាំ ១៩៩៧ រហូតដល់បច្ចុប្បន្ន។ ម្យ៉ាងវិញទៀត មហោស្រពភាពយន្ត Cannes គឺជាមហោស្រពភាពយន្តមួយក្នុងចំណោមមហោស្រពភាពយន្ត កំពូលទាំងបីនៅលើពិភពលោក ឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី ១៦ ដល់ ២៧ ឧសភា ។

ក្រៅពី aespa ក៏មានតារា K-Pop ជាច្រើនរូបទៀតបានចូលរួមក្នុងមហោស្រពភាពយន្ត Cannes នៅឆ្នាំនេះរួមមាន Krystalសមាជិក f(x) តារាចម្រៀង Bibi និងJennie សមាជិកក្រុម BLACKPINK ក៏ទទួលបានការអញ្ជើញពីអ្នករៀបចំផងដែរ ប៉ុន្តែតារាស្រីរូបនេះមិនទាន់សម្រេចចិត្តថាតើត្រូវចូលរួមឬអត់នោះទេ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖T.O.P សមាជិក BIGBANG ចែករំលែករូប Selfie មុនធ្វើដំណើរទៅឋានព្រះច័ន្ទ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់