ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ជួយសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរឲ្យ តួកគី ដែលជាប្រទេស ណាតូ
ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអបអរសាទរក្នុងពិធីសម្ពោធរោងចក្រថាមពលនុយក្លេអ៊ែរដំបូងបង្អស់ឈ្មោះ Akkuyu នៅភាគខាងត្បូងប្រទេសតួកគី និងជារោងចក្រថាមពលនុយក្លេអ៊ែរដែលជួយសាងសង់ឡើងដោយរុស្ស៊ី ។

ក្នុងនោះ លោក Putin ក៏បានបង្ហាញពីការសាទរចំពោះគម្រោងនៃការចែកចាយឥន្ធនៈនុយក្លេអ៊ែរលើកដំបូងទៅក្នុងរ៉េអាក់ទ័រមួយនេះ ដោយលើកឡើងថា វានឹងនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចទៅវិញទៅមក និងលើកកម្ពស់ភាពជាដៃគូពហុភាគីរវាងប្រទេសទាំងពីរផងដែរ ។
ជាក់ស្តែងលោក Putin កំពុងស្វែងរកការពង្រឹងទំនាក់ទំនងជាមួយតួកគី តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងវិស័យថាមពល និងវិស័យផ្សេងទៀត នៅពេលដែលទំនាក់ទំនងរបស់រុស្ស៊ីជាមួយបណ្តាប្រទេសលោកខាងលិចកំពុងធ្លាក់ចុះ ដោយសារតែសង្គ្រាមលុកលុយលើអ៊ុយក្រែន បើទោះបីជា តួកគីជាប្រទេសនៃសមាជិកអង្គការណាតូក៏ដោយ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក Erdogan បានសង្កត់ធ្ងន់ថា ទីបំផុតតួកគីបានឡើងដល់ក្របខ័ណ្ឌនៃប្រទេសដែលមានថាមពលនុយក្លេអ៊ែរខ្លាំងក្លាយបំផុតមួយនៅក្នុងពិភពលោកហើយ ហើយលោកក៏បាននិយាយផងដែរថា រ៉េអាក់ទ័រទាំង ៤ នៅរោងចក្រនេះ រំពឹងថានឹងដំណើរការនៅឆ្នាំ ២០២៨ ។
គួរបញ្ជាក់ថា នេះគឺជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូងរបស់លោក Erdogan ចាប់តាំងពីលោកបានលុបចោលភារកិច្ចផ្លូវការមួយចំនួន ដោយលើកឡើងពីបញ្ហាសុខភាពមិនល្អកាលពីថ្ងៃអង្គារ ស្របពេលដែលប្រទេសតួកគីក៏នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ប្រាប់គោលដៅសំខាន់ទើបឈានដល់ផ្ទុះសង្គ្រាមជាមួយ អ៊ុយក្រែន

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?