Connect with us

ជីវិតកម្សាន្ដ

ធ្លាយចចាមអារ៉ាម Taylor Swift មានទំនាក់ទំនងស្នេហាជាមួយកីឡាករប្រណាំងឡានម្នាក់

បានផុស

នៅ

ក្រោយបែកគ្នាជាមួយតារាសម្ដែង Joe Alwyn មិនយូរប៉ុន្មាន Taylor Swift មានពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយលោក Fernando Alonso ដែលជាកីឡាករប្រណាំងរថយន្ត F1 ដ៏ល្បីម្នាក់នៅលើពិភពលោក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមគេហទំព័រ Page Six បានដឹងថាពាក្យចចាមអារ៉ាមអំពី Taylor Swift ជាមួយកីឡាករប្រណាំងប្រ ណាំងរថយន្ត F1គឺលោក Fernando Alonso ត្រូវបានបើកដំណើរការដោយទស្សនាវដ្ដីអេស្ប៉ាញមួយចំនួនបានចុះផ្សាយអត្ថបទអំពីទំនាក់ទំនងអ្នកទាំងពីរ។ មានប្រភពបញ្ជាក់ថាពួក គេទាំងពីបានណាត់ជួបគ្នាក្នុងសប្តាហ៍នេះ ដោយបានសរសេរថា៖ «វាមិនមានអ្វីធ្ងន់ធ្ងរទេព្រោះអ្នក ទាំងពីរនៅលីវដូចគ្នា ។

បន្ទាប់ពីបែកគ្នាជាមួយមិត្តស្រីកាលពីខែ មេសា លោក Fernando Alonso បានចែករំលែកវីដេអូនៅលើគណនី tiktok របស់លោកជាបទចម្រៀងបទចម្រៀង Karma របស់ Taylor Swift បន្ទាប់មកងក់ក្បាល និងញញឹមដាក់កាមេរ៉ា។ ជាពិសេសលោកបានបញ្ចេញមតិក្នុងវីដេអូថា “Feeling 33” ធ្វើឲ្យអ្នកគាំទ្រនឹកឃើញដល់តារាចម្រៀង Taylor Swift ដែលនាងមានអាយុ ៣៣ ឆ្នាំ ។

យ៉ាងណាមិញ តារាចម្រៀងTaylor Swift និងកីឡាករប្រណាំងឡាន Fernando Alonso ទាំងពីរអ្នកទើបតែបែកបាក់ស្នេហាថ្មីៗ ហើយបច្ចុប្បន្ននេះពួកគេទាំងពីរអ្នកមិនបានឆ្លើយតបអំពីពាក្យចចាមអារ៉ាម ចំពោះទំនាក់ទំនងស្នេហានោះទេ ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖តារាអន្តរជាតិ ៥ រូប មិនចូលចិត្តចូលរួមកម្មវិធី Met Gala

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម