ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ាណែត៖ កម្ពុជាកំណត់ចក្ខុវិស័យប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីរាត្រីសមោសរអបអរសាទរខួបលើកទី៣០ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា «International Business Chamber (IBC)» នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត បានសម្តែងនូវការអបអរសាទរ និងការកោតសសើរចំពោះដំណើរបោះជំហានរីកចម្រើនទៅមុខគួរជាទីមោទនៈក្នុងរយៈកាល ៣០ ឆ្នាំ កន្លងមកនេះ របស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ដែលបានដើរតួរនាទីយ៉ាងសំខាន់ក្នុងសហគមន៍ធុរកិច្ចនៅកម្ពុជា ជាពិសេសការជំរុញឱ្យមានកិច្ចពិភាក្សារវាងវិស័យឯកជន និងរាជរដ្ឋាភិបាល ក៏ដូចជាការចូលរួមសហការជិតស្និទ្ធជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជា។
ទន្ទឹមនេះ សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ក៏ជាវេទិកាសម្រាប់ឱកាសនៃការភ្ជាប់ទំនាកទំនងរវាងបណ្តាញរវាងធុរកិច្ច រួមជាមួយនឹងការផ្តល់ជំនួយប្រឹក្សាយោបល់ដល់និយោគិនបរទេសដែលមកបណ្តាក់ទុននៅកម្ពុជាផងដែរ។

ឯកឧត្តម បណ្ឌិត ក៏បានជំរុញទឹកចិត្តបន្ថែមថា៖ “យើងបានកំណត់ចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០ ដែលការណ៍នេះ គឺពិតជាទាមទារចាំបាច់នូវការរួបរួមគ្នាប្រកបដោយការបេ្តជ្ញាចិត្តខ្ពស់ ក្នុងការពុះពារជម្នះនូវរាល់ឧបសគ្គ ដើម្បីបង្កើតឱកាសសម្រាប់ប្រទេសកម្ពុជាដ៏រុងរឿងមួយ។ ដូច្នេះ សូមចូលរួមទាំងអស់គ្នាឈានទៅសម្រេចចក្ខុវិស័យនេះ ដោយចាប់ផ្តើមពីការរីករាយពេញចិត្ត និងអបអរចំពោះសមិទ្ធផលដែលកើតមានបច្ចុប្បន្ន និងបន្តបោះជំហានរួមគ្នាទៅមុខ សំដៅចាប់យកអនាគតដ៏រុងរឿងមួយ ក្នុងរយៈកាលប្រមាណ ៣០ ឆ្នាំខាងមុខ”។

ជាចុងក្រោយ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញនូវក្តីសង្ឃឹម និងភាពជឿជាក់ថា៖ «អាស្រ័យដោយមានការបន្តចូលរួមគាំទ្រ និងសហការពីសំណាក់សហគមន៍ធុរកិច្ចទាំងក្នុង និងក្រៅប្រទេស គឺនឹងជួយឱ្យយើងអាចសម្រេចទិសដៅក្នុងការនាំភាពចម្រុងចម្រើនសម្បូរសប្បាយ ជូនជាតិ និងប្រជាជនកម្ពុជា។
ពិតណាស់ ជាមួយនឹងនវានុវត្តន៍, បច្ចេកវិទ្យា, វិទ្យាសាស្ត្រ និងទេពកោសល្យរបស់ប្រជាជនកម្ពុជា យើងប្រាកដជាអាចចូលរួមកសាងកម្ពុជាមួយ ដែលមានមូលដ្ឋានសេដ្ឋកិច្ចរឹងមាំ មានភាពធន់ ចម្រុះ និងអាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ ជាពិសេសស្របនឹងឱកាសប្រកបដោយសក្តានុពលនៅក្នុងសតវត្សរ៍ទី២១ នេះ៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ