ព័ត៌មានអន្ដរជាតិ
បក្សភឿថៃ ឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ពន្យល់មូលហេតុបោះពុម្ពសន្លឹកឆ្នោតច្រើនជាងអ្នកបោះ
គណបក្សភឿថៃកំពុងដាក់សម្ពាធលើគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ឲ្យពន្យល់ពីមូលហេតុដែលសន្លឹកឆ្នោតមានចំនួនដល់ទៅ ៧.៣ លានសន្លឹក ដែលច្រើនជាងចំនួនអ្នកដែលមានសិទ្ធិបោះឆ្នោតទៅទៀត ។
អគ្គលេខាធិការគណបក្សភឿថៃ លោក Prasert Jantararuangtong បាននិយាយថា ប្រទេសថៃមានអ្នកដែលមានសិទ្ធិបោះឆ្នោតចំនួន ៥២,២៨៧,០៤៥ នាក់ ប៉ុន្តែគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) បានបោះពុម្ពសន្លឹកឆ្នោតចំនួន ៥៧ លានសន្លឹក បូករួមទាំងសន្លឹកឆ្នោតបម្រុងចំនួន ២.៦ លានសន្លឹកទៀត ។ ជាសរុបសន្លឹកឆ្នោតមានចំនួន ៧.៣ លានសន្លឹក ពោលច្រើនជាងចំនួនអ្នកមានសិទ្ធិបោះឆ្នោត ។
លោក Prasert ដែលជាប្រធានមជ្ឈមណ្ឌលប្រតិបត្តិការរបស់គណបក្សភឿថៃសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី ១៤ ខែឧសភា បានសួរថា តើ EC មានប្រព័ន្ធណាមួយដើម្បីធានាថា សន្លឹកឆ្នោតបន្ថែមទាំងអស់នឹងត្រូវបានប្រគល់មកវិញ ប្រសិនបើមិនត្រូវបានប្រើ ។
ទន្ទឹមនោះ លោក Prasert បានជំរុញឲ្យ EC បំពេញតួនាទីរបស់ខ្លួនដោយប្រុងប្រយ័ត្ន និងដោយមនសិការ ហើយលោកក៏បានចង្អុលបង្ហាញពីកំហុសមួយចំនួននៅក្នុងឯកសាររបស់ EC ពាក់ព័ន្ធនឹងបេក្ខជនគណបក្សភឿថៃ ដែលលោកថា អាចបំភាន់អ្នកដែលមានសិទ្ធិបោះឆ្នោត ។
លោកបានបញ្ជាក់ថា បក្សភឿថៃនឹងសរសេរលិខិតទៅ EC ដើម្បីសួរអំពីការរៀបចំរបស់ខ្លួននៅមុនការបោះឆ្នោត ហើយបក្សភឿថៃ ក៏នឹងស្វែងរកចម្លើយអំពីចំនួនសន្លឹកឆ្នោតពិតប្រាកដ របៀបដោះស្រាយសន្លឹកឆ្នោតបន្ថែម ការដឹកជញ្ជូន និងការរក្សាទុកសន្លឹកឆ្នោត ក៏ដូចជារបៀបដែល EC នឹងរក្សាទុកសន្លឹកឆ្នោតផងដែរ ។
គួរបញ្ជាក់ថា គណបក្សភឿថៃដែលក៏មានកូនស្រីរបស់លោក ថាក់ស៊ីន ជាបេក្ខភាពនាយករដ្ឋមន្ត្រីផងដែរនោះ មានគោលបំណងសម្រេចបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតនៅខែក្រោយ ដើម្បីនាំគណបក្សមួយនេះវិលត្រឡប់មកកាន់អំណាចវិញ បន្ទាប់ពីខកខានអស់រយៈពេល ៨ ឆ្នាំ ដោយសារតែរដ្ឋប្រហារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation
ចុចអាន ៖ មេបក្សប្រឆាំង អាហ្វ្រិកខាងត្បូង ព្រមានចាប់លោក ពូទីន បើហ៊ានឈានជើងចូលមកប្រទេសរបស់ខ្លួន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?