Connect with us

កីឡា

កើត​នៅ​បរទេស កីឡាករជម្រើសជាតិវាយកូនបាល់កម្ពុជា​ រំពឹងដណ្តើម​មេដាយជូនជាតិ

បានផុស

នៅ

កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា ផ្នែកវាយកូនបាល់ (Tennis) បានរំពឹងថា នឹងទទួល​បាន​មេដាយពី​ការប្រកួតស៊ីហ្គេមលើកទី៣២ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ ពីព្រោះ​ពួកគេបានត្រៀម​ខ្លួន និងហ្វឹកហាត់បានយ៉ាងល្អ។

ថ្លែងប្រាប់អ្នកព័ត៌មាននៅលើទីលានហ្វឹកហាត់ក្នុងខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ នេះ កីឡាករ ប៊ុន កេននី បានឲ្យដឹងថា តាមការសង្កេតរបស់លោក ការហ្វឹកហាត់និង​ការតាំងចិត្ត​របស់ក្រុមជម្រើសជាតិកម្ពុជា មានភាពប្រហាក់ប្រហែលនឹងក្រុមកីឡាករផ្សេងៗ ហើយ​លោក​ថាមិនមានក្រុមណាមានសមត្ថភាពលើសពីក្រុមកម្ពុជា​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកកីឡាការិនី ឡៅ ពេជ្ររស្មី ក៏បានអះអាងដែរ​ថា ការប្រកួតនេះពិតជាសំខាន់ណាស់ ហើយ​ក្រុមបានត្រៀមខ្លួនរួចជាស្រេចនៅក្នុងការស្វែងរកជ័យជំនះជូនជាតិ មាតុភូមិខ្លួន ។

អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ បានឲ្យដឹងដែរ​ថា មិនថា​ការប្រកួតលើកណានោះទេ លោកតែងតែប្រាប់ដល់កីឡាករ កីឡាការិនីទាំងអស់ ត្រូវតាំង​ស្មារតីឲ្យបានល្អ កុំបែកអារម្មណ៍ ត្រូវតាំងអារម្មណ៍​១០០​ភាគរយលើការប្រកួត និង២០០​ភាគរយ​លើទង់ជាតិប្រទេសជាតិ។

លោកបានបញ្ជាក់ថា កម្មវិធីបោះជំរុំហ្វឹកហាត់នៅខេត្តសៀមរាប មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែមេសានេះ។ ក្រៅពីការហ្វឹកហាត់ មន្ដ្រីសហព័ន្ធ ក៏បាននាំកីឡាករ-កីឡាការិនី​ទាំងអស់ ចូលប្រោះព្រំសុំក្តីសុខ និងជោគជ័យ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែល​គ្រោងប្រារព្ធពិធីបើកនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខផងដែរ។ ម៉្យាងទៀត ការ​ជ្រើសរើស​កន្លែង​ហ្វឹកហាត់​នៅខេត្ត​សៀមរាបនេះ ដោយ​ទីតាំងមាន​លក្ខណៈត្រូវតាមស្តង់ដា​អន្តរជាតិ ដូចទីតាំងសម្រាប់ប្រកួតស៊ីហ្គេម នៅពហុកីឡាដ្ឋានជាតិមរតកតេជោអញ្ចឹងផងដែរ។

លោក ទេព រិទ្ធីវិទ្ធ បានគូសបញ្ជាក់ថា ការសម្រេចជ្រើសរើសយកខេត្តសៀមរាប សម្រាប់ការ​បោះជំរុំហ្វឹកហាត់​នេះ ដោយសារចង់​ឲ្យកីឡាករបានស្គាល់​ប្រវត្តិសាស្ត្រ​របស់កម្ពុជាដែល​មានដូនតាដ៏ខ្លាំងពូកែ និង ម្យ៉ាងក៏​បានផ្តល់ឱកាស​ឲ្យកីឡាករកីឡាការិនី​ទាំងអស់បានផ្លាស់ប្តូរបរិយាកាសក្នុងការហ្វឹកហាត់ ពីទីក្រុងមកខេត្ត ដោយទទួល​បានបរិស្ថានល្អ មាន​ខ្យល់បរិសុទ្ធទៀតផង។ ក្នុងនោះលោកក៏មានសង្ឃឹមជឿជាក់ចំពោះកីឡាករ កីឡាការិនី វាយ​កូនបាល់​កម្ពុជា និងទទួលបានជោគជ័យជូនជាតិមាតុភូមិរបស់ខ្លួន។

លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា កីឡាករ កីឡាការិនី គឺសុទ្ធសឹងមានឈាមជ័រជាកូនខ្មែរ ទោះបីគាត់​កើតនៅក្រៅប្រទេសពិតមែន តែឪពុក​ម្តាយជាខ្មែរ និង​មានកីឡាការិនីអ្នកខេត្តសៀមរាប ក៏បាន​ធ្លាប់ចេញទៅប្រកួតនៅក្រៅប្រទេសផងដែរ ហើយពួកគាត់​មានមនសិក្កាចំពោះប្រទេសខ្មែរ ក្នុងការ​លើកកម្ពស់វិស័យ​កីឡាវាយកូនបាល់កម្ពុជា ឲ្យមានភាព​លី្បល្បាញនៅលើពិភពលោក ក្នុងការ​លើកកិត្តិយសប្រទេសជាតិខ្លួនផងដែរ៕

អត្ថបទ៖ វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម