ព័ត៌មានជាតិ
រងរបួសដាច់ជើង២នាក់ ដោយសាររថយន្តបុកម៉ូតូអូសជាង៤០ម៉ែត្រ
រថយន្ដដឹកជញ្ជូនមួយគ្រឿងរបស់ក្រុមហ៊ុL M Hបើកបុកម៉ូតូពីក្រោយអូសជាង៤០ម៉ែត្រ បណ្ដាលឲ្យជនរងគ្រោះ២នាក់ រងរបួសដាច់ជើង និងម្នាក់ទៀតរងរបួសស្រាល ខណៈដែលជនរងគ្រោះជិះម៉ូតូឌុបគ្នាចេញពីធ្វើការ។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ តាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១មានឈ្មោះ លុច្យ អាយុជាង៣០ឆ្នាំ រងរបួសដាច់ជើងម្ខាង។ ជនរងគ្រោះទី២ មានឈ្មោះ ត្រា រងរបួសដាច់ជើងម្ខាង។ និងទី៣មានឈ្មោះ បុប្ផា រងរបួសស្រាល អ្នកទាំង៣ស្នាក់នៅភូមិកំរៀង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមការឲ្យដឹងពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះ៣នាក់ ជិះម៉ូតូហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៣ មួយគ្រឿងឌុបគ្នា តាមមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកហ៊ីយ៉ាន់ពណ៌ ស លាយខៀវ ពាក់ស្លាកលេខព្រះសីហនុ3A 5931 របស់ក្រុមហ៊ុនLMH បើកបរក្នុងល្បឿនលឿនមកពីក្រោយហើយបានបុកពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូ២នាក់ រងរបួសដាច់ជើងម្ខាងចេញពីគ្នាយ៉ាងរន្ធត់ និងម្នាក់ទៀតរបួសស្រាល។

ប្រភពដដែលបានបន្តថា ភ្លាមនោះរថយន្តបង្កនៅមិនទាន់អស់ល្បឿន អូសម៉ូតូជាប់នៅខាងក្រោមរថយន្តប្រហែលជាង៤០ម៉ែត្រទើបឈប់ ហើយតៃកុងរថយន្ដចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្តបង្ក និងម៉ូតូ សមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមផ្លូវច្បាប់៕
អត្ថបទ ៖ សុខុម



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ