Connect with us

ព័ត៌មានជាតិ

​អាងចម្រោះទឹកកខ្វក់​បី​ទីតាំងខេត្តព្រះសីហនុ អាចច្រោះទឹកកខ្វក់បានជាង ៣ ម៉ឺន​ម៉ែត្រ​គូបក្នុងមួយថ្ងៃ

បានផុស

នៅ

ខេត្តព្រះសីហនុមានស្ថានីយអាងចម្រោះទឹកកខ្វក់ចំនួនបីទីតាំងធំៗ ដែលមានសមត្ថភាពច្រោះទឹកកខ្វក់បានជាង​ ៣​ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ បញ្ជៀសផលប៉ះពាល់បរិស្ថាន និងរក្សាឱ្យបាននូវឆ្នេរល្អស្អាតទឹកសមុទ្រខៀវស្រងាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសចុះអមដំណើរជាមួយ លោក យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីចុះពិនិត្យមើលទីតាំងស្ថានីយ​អាងចម្រោះប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ៥សង្កាត់លេខ៤ ក្រុងព្រះសីហនុនៅថ្ងៃទី​២៩​មេសានេះ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ស្ថានីយ​អាងចម្រោះទឹកកខ្វក់មានបីទីតាំងនេះក្នុងអាងប្រព្រឹត្តកម្មទី១ មានសមត្ថភាពច្រោះទឹកកខ្វក់ ៥,២០០ម៉ែត្រ គីបក្នុងមួយថ្ងៃ អាងប្រព្រឹត្តកម្មទី២ មានសមត្ថភាពច្រោះទឹកកខ្វក់ ៧,២០០ ម៉ែត្រគូបក្នុងមួយថ្ងៃដែលបានដំណើរការរួចរាល់ថ្ងៃ និងអាងប្រព្រឹត្តកម្មទី៣ កំពុងដំណើរការសាងសង់ មានសមត្ថភាពច្រោះទឹកកខ្វក់បាន ២០,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកអភិបាលខេត្តបានបន្តថា សម្ដេចតេជោ ហ៊ុន សែន នឹង​អញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការស្ថាបនាស្ថានីយ​អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី​ ៣ កំពុងដំណើរការស្ថាបនាជិតរួចរាល់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ (ចុងឆ្នេរអូរឈើទាល) ដែលជាអាងចម្រោះធំជាងគេ និងទីតាំងបរិវេណកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ​នា​​ពេល​ខាងមុខនេះ។

លោកអភិបាលខេត្តបានបន្ថែមថា ការស្ថាបនាស្ថានីយអាងចម្រុះទឹកកខ្វក់ទាំងបីទីតាំង ធ្វើឡើងដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដើម្បីបញ្ចៀសបាននូវទឹកកខ្វក់ហូរចូលទៅក្នុងសមុទ្រដោយផ្ទាល់ ដែលបង្កឱ្យប៉ះពាល់បរិស្ថាន ប៉ះពាល់ដល់ឆ្នេរ ទឹកសមុទ្រនិងធនធានធម្មជាតិបាទសមុទ្រជាដើម។

លោកអភិបាលខេត្តបានចាត់ទុកការស្ថាបនាស្ថានីអាងចម្រោះទឹកកខ្វក់ខាងលើនេះ គឺបញ្ជៀសអំពីផលប៉ះពាល់បរិស្ថានរក្សាឱ្យបាននូវឆ្នេរល្អស្អាតទឹកសមុទ្រខៀវស្រងាត់ រក្សាបានធនធានធម្មជាតិបាទសមុទ្រទាក់ទាញភ្ញៀវទេសចរណ៍ជាតិអន្តរជាតិអ្នកវិនិយោគមកទស្សនាកំសាន្តប្រកបដោយផាសុខភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៦ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៦ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៦ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម