Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញម្ចាស់បំណុលកើនឡើងដល់ ២០ នាក់ ពាក់ព័ន្ធករណីបំណុលសម្លាប់នៅ ថៃ

បានផុស

នៅ

ប្រភពពីប៉ូលិសបាននិយាយកាលពីថ្ងៃសៅរ៍ថា ជនសង្ស័យពាក់ព័ន្ធបំពុល​សម្លាប់​​ រហូតមកដល់ពេលនេះមានមនុស្សដល់ទៅ ២០ នាក់ហើយដែលបានផ្ទេរ​សាច់ប្រាក់​ទៅក្នុងគណនី​ធនាគាររបស់នាង ​មុនពេលស្លាប់​ក្រោមកាលៈទេសៈគួរឲ្យ​សង្ស័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព​ស្និទ្ធ​នឹង​ការ​ស៊ើបអង្កេត​បាន​និយាយ​ថា រហូត​មក​ដល់​ពេល​នេះ ក្រុម​ប៉ូលិស​បាន​ពិនិត្យ​លើ​ឯកសារ​ធនាគារ​របស់​ជន​សង្ស័យ​ឈ្មោះ Sararat ឬ Am ក្នុង​រយៈ​ពេល ៣ ឆ្នាំ​កន្លង​មក​នេះ ដោយរកឃើញលុយចំនួនប្រាំ និងប្រាំមួយខ្ទង់ត្រូវបានផ្ទេរទៅក្នុងគណនីធនាគាររបស់​ជនសង្ស័យ។

ប្រភព​ដដែល​បន្ត​ថា ​អ្វី​ដែល​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពិសេស​ពី​អ្នក​ស៊ើបអង្កេត​គឺ​ការ​ពិត​ដែល​មនុស្ស​២០​នាក់​បាន​ស្លាប់​ភ្លាមៗ​ បន្ទាប់​ពី​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​ជនសង្ស័យ​ក្នុង​រយៈពេល​៣​ឆ្នាំ​។

មុននេះ ប៉ូលីស​ស៊ើបអង្កេតបានចងក្រងបញ្ជីឈ្មោះមនុស្ស ១៩ នាក់ដែលពួកគេសង្ស័យថា អាចត្រូវគេបំពុលដោយសារធាតុ Cyanide ដោយជនសង្ស័យ ១៨នាក់​ក្នុងចំណោមពួកគេ​បានស្លាប់ក្រោម​កាលៈទេសៈគួរ​ឲ្យ​សង្ស័យ ខណៈ​ម្នាក់បានរួចរស់ជីវិត​ពីការពុលដោយ​សារធាតុពុល​ដ៍​សាហាវ។

ប្រភពដដែលបានបន្តថា ការស៊ើបអង្កេតបានរកឃើញថា ជនសង្ស័យប៉ុនប៉ងបំផ្លាញភស្តុតាង ដែលអាចភ្ជាប់នាងទៅនឹងការស្លាប់របស់មនុស្សដែលនាងបានខ្ចីលុយពីប្រភពនេះ ដោយមិនបានបញ្ជាក់លម្អិត។

សូមបញ្ចាក់ដែរថា ជន​សង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​​ពី​បទ​ឃាតកម្ម​គិត​ទុក​ជា​មុនលើមិត្តរបស់នាងឈ្មោះ Siriporn Khanwong អាយុ ៣៣ ឆ្នាំ ដោយការធ្វើកោសល្យវិច័យបានរកឃើញថាអ្នកស្លាប់មានសារធាតុ Cyanide នៅក្នុងឈាមរបស់នាង។ នាង​កំពុង​ត្រូវ​ឃុំ​ខ្លួនបណ្តោះ​អាសន្ន ឬប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ប្រសិនបើរកឃើញថាមានពិរុទ្ធករណីតែមួយនៃឃាតកម្មគិតទុកជាមុន៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖Nationthailand

ចុចអាន៖ស្រីលង្កា ឲ្យប្រជាជនប្រុងប្រយ័ត្ន ពីគ្រោះទឹកជំនន់ដ៏ខ្លាំងក្លា នឹងកើតមានឆាប់ៗនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

Sokha Hotels

ព័ត៌មានពេញនិយម