Connect with us

ព័ត៌មានជាតិ

មិនធ្លាប់​មាន អគារ​រដ្ឋ​ដំបូង​គេ​មាន​កម្ពស់ ៣៥ ជាន់ លើ​ផ្លូវ​ព្រះនរោត្តម​ បានបញ្ចប់​ការ​សាងសង់​​ទាំង​ស្រុង

បានផុស

នៅ

អគារ​រដ្ឋបាល​ដ៏​ខ្ពស់​សន្លឹម​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ លើ​មហាវិថី​ព្រះនរោត្ដម បាន​បញ្ចប់​ការ​សាងសង់​ទាំង​ស្រុង បាន​ក្លាយ​ជា​អគារ​រដ្ឋ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន។

អគារ​រដ្ឋបាល​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋបាល​នេះ មាន​កម្ពស់ ១២២ ម៉ែត្រ មាន ៣៥ ជាន់ បាន​បញ្ចប់​ការ​សាងសង់​នៅ​ឆ្នាំ​២០២០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគារ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ដោយ​មន្រ្តី​គយ និង​រដ្ឋាករ និង​ក៏​មាន​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ប្រើប្រាស់​អគារ​នេះ​ក្នុង​ការ​បំពេញ​ការងារ​ដល់​ប្រជាពលរដ្ឋ។

កម្ពុជា​ថ្មី​នៅ​មិន​ទាន់​អាច​ស្វែង​រក​ព័ត៌មាន​បន្ថែម​ ជុំវិញ​ដំណើរការ​សាងសង់​អគារ​រដ្ឋបាល​របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាការ​ រួម​ទាំង​តម្លៃ​ក្នុង​ការ​សាងសង់។ កាលពី​ថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៧ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បាន​ជូន​ដំណឹង​ពី​តម្រូវការចាំបាច់ក្នុងការសាងសង់អគាររដ្ឋបាលគយនិង​រដ្ឋាករ​ថ្មីលើទីតាំងចាស់ ដែលស្ថិតនៅតាមបណ្តោយ​មហាវិថី​ព្រះនរោត្តម។

ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ រដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា​ជាតិ​ ក្នុង​ការ​សាងសង់​អគារ​ក្រសួង​រួមទាំង​ស្ថាប័ន​ជាតិ​មួយ​ចំនួន​ទៀត ដើម្បី​សម្រួល​ការ​បំពេញការ​ងារ​របស់​មន្រ្តី​ជូន​ដល់​ប្រជាពលរដ្ឋ។ អាគារ​ទីស្តីការ​ថ្មី​ក្រសួងសាធារណការ និងដឹកជញ្ជូនស្ថិតនៅផ្លូវលេខ៥៩៨ (ផ្លូវជាសុផារ៉ា) ក្នុងសង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ ទើប​ដាក់​ឲ្យ​ប្រើប្រាស់​ បន្ទាប់​ពី​បើកការដ្ឋានសាងសង់ពាក់កណ្តាល​ឆ្នាំ២០១៩។ ចំណែក​អគារ​ក្រសួង​ដែនដី នគរោបនីយកម្មនិង​សំណង់​នៅលើផ្លូវ​ជា​សុផារ៉ា ក៏​ស្ទើរ​រួច​រាល់​ទាំង​ស្រុង អាច​បញ្ចប់​​នៅ​ដើម​ឆ្នាំ​២០២១ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៥ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ២ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម