Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ គណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមលើកទី ៣២ បានរៀបចំយ៉ាងល្អ និងគ្រប់ជ្រុងជ្រោយ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយបានរៀបចំយ៉ាងល្អ និងគ្រប់ជ្រុងជ្រោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងអំណរគុណនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ បានអញ្ជើញ ជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលរៀបចំឡើងនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមលើកទី ៣២ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់, លោក ថោង ខុន, លោក ហង់ ជួនណារ៉ុន និងមន្ត្រីពាក់ព័ន្ធដទៃទៀត ដោយបានខិតខំបំពេញការងារយ៉ាងល្អ និងគ្រប់ជ្រុងជ្រោយ បើទោះបីជាចំណុចខ្វះខាតតិចតួចក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «រឿងបញ្ហាខ្លះ វាតូចតាចពេក ហើយអាអ្នកបញ្ជូន ខ្ញុំគិតថា បន្តិចទៀត ខ្ញុំនឹងប្លុកចូល រឿងបញ្ជូនព័ត៌មានខ្លះ បញ្ជូនវាអត់ត្រូវ បញ្ជូនមកឲ្យខ្ញុំ ហើយខ្ញុំចេះតែចាត់បញ្ជូន ចេះតែរុញទៅឲ្យ សៅ សុខា ទៅ រុញទៅឲ្យ ថោង ខុន ទៅ អាចតែស្គាល់លេខនាយករដ្ឋមន្ត្រី គឺគិតតែថា ម៉ោង ៤វាទៅថត អាគេមិនទាន់ចូលកន្លែងប្រកួត វាទៅថតដែរ ហើយវាថត រួចបញ្ជូនមកឯងថា អញ្ចេះអញ្ចុះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម