Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ថា ឆាប់ៗនេះ អ៊ុយក្រែន នឹងបើកការវាយលុកដើម្បី​ដណ្ដើមទឹកដីពី រុស្ស៊ី មកវិញ

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានលើកឡើងថា ប្រទេសរបស់លោកនឹងចាប់ផ្ដើមការវាយលុកទ្រង់ទ្រាយធំ ដើម្បីដណ្ដើមយកទឹកដីរបស់ខ្លួនពីប្រទេសរុស្ស៊ីមកវិញក្នុងពេលឆាប់ៗខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងសុន្ទរកថានាឱកាសនៃទិវាឆ្មាំព្រំដែនអ៊ុយក្រែនកាលពីពេលថ្មីៗនេះ, លោក ហ្សេលេនស្គី បាននិយាយថា ការប្រយុទ្ធក្នុងសមរភូមិសំខាន់ៗ ដើម្បីរំដោះទឹកដី និងប្រជាជនរបស់យើងពីការជាប់ឃុំឃាំងរបស់រុស្ស៊ី នឹងមកដល់ក្នុងពេលឆាប់ៗនេះ ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះបន្តថា “យើងត្រូវតែស្តារខ្សែបន្ទាត់ពេញលេញនៃព្រំដែនរដ្ឋរបស់យើងទាំងនៅលើដីគោក និងនៅដែនសមុទ្រ ហើយបន្ទាប់មកយើងនឹងបន្តការវាយលុក បើទោះបីជាអ៊ុយក្រែនមិនមានយន្តហោះចម្បាំង F16 ដែលរដ្ឋាភិបាលទីក្រុងកំពុងស្វែងរកយ៉ាងខ្លាំងពីប្រទេសផ្សេងទៀតក៏ដោយ” ។

ទោះជាយ៉ាងណា នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Nordic វិញ, លោក ហ្សេលេនស្គី ក៏បានសម្ដែងក្ដីព្រួយបារម្ភផងដែរថា ការវាយដណ្ដើមយកមកវិញនូវទឹកដីរបស់អ៊ុយក្រែន នឹងមិនងាយស្រួលដូចការរំពឹងទុកនោះទេ ប៉ុន្តែលោកបានលើកទឹកចិត្ត និងសរសើរកងទ័ពដែលមានឆន្ទៈមោះមុត បន្តឈរជើងការពារតំបន់ទាំងអស់របស់ប្រទេស ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ហ្សេលេនស្គី បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការពារជាតិអ៊ុយក្រែនបានរៀបជើងព្រួល ក៏ដូចជាធ្វើការហ្វឹកហ្វឺនកងពលថ្មីសម្រាប់ការវាយលុកតបតទៅរុស្ស៊ីវិញ ជាពិសេសកម្លាំងចិត្តរបស់កងទ័ពទីក្រុងកៀវ ដែលទើបតែដណ្ដើមបានតំបន់ចំនួន ៤ នៅភាគពាយព្យ និងភាគនិរតីនៃទីក្រុង បាក់មុត ក្រោយមានការគាំទ្រពីទ័ពឆ័ត្រយោង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ មេបក្សប្រឆាំង អាហ្វ្រិកខាងត្បូង ព្រមានចាប់លោក ពូទីន បើហ៊ានឈាន​ជើងចូលមកប្រទេសរបស់ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម