ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យកីឡាការិនី ខាន់ ចេសា ឡើងលើវេទិកាដើម្បីសំណេះសំណាល និងសួរសុខទុក្ខ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឲ្យកីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ឡើងលើវេទិកាដើម្បីសំណេះសំណាល និងសួរសុខទុក្ខ បន្ទាប់កីឡាការិនីរូបនេះ ទើបមកដល់ប្រទេសកម្ពុជា នៅថ្ងៃនេះ។
ការអនុញ្ញាតនេះ គ្រាដែលសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ បានអញ្ជើញ ជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលរៀបចំឡើងនៅកម្ពុជា។
បន្ទាប់ពីកីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ឡើងដល់វេទិកា សម្ដេចតេជោ ហ៊ុន សែន បានសាកសួរអំពីការធ្វើដំណើរមកពីសហរដ្ឋអាមេរិក ថាតើចំណាយពេលអស់ប៉ុន្មានម៉ោង? កីឡាការិនី ខាន់ ចេសា បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន ថា ខ្លួនចំណាយពេលធ្វើដំណើរប្រមាណជា ២០ម៉ោង។
បន្ថែមពីលើនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ក្រុមគ្រួសារ ជាពិសេសជីដូន និងឪពុករបស់កីឡាការិនី ខាន់ ចេសា ដែលបានអនុញ្ញាតឲ្យចៅ និងកូន មកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមតំណាងឲ្យកម្ពុជា។
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣នេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញទៅទទួលស្វាគមន៍ការមកដល់របស់កីឡាការិនី ខាន់ ចេសា និងក្រុមគ្រួសារ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់