Connect with us

ជីវិតកម្សាន្ដ

សម្តេច​តេជោ ហ៊ុន សែន ​សរសើរ​ចំពោះ​ការ​ផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន»​​របស់​អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា​

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន កោតសរសើរចំពោះការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់​ផលិត​កម្មហ្គាឡាក់ស៊ី របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា​ ខណៈ​បទ​​នេះ​កំពុង​មាន​ភាព​ល្បីល្បាញ​ទាំង​ក្នុង​ និងក្រៅប្រទេស ដោយ​មាន​អ្នកទស្សនាឡើងដល់ជាង៦២លាននាក់ហើយ។

​ថ្លែង​​ក្នុងឱកាសជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ នៅវិមានសន្តិភាព មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២។​សម្ដេចតេជោ​បាន​មាន​​ប្រសាសន៍​ថា «បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន ឥឡូវនេះកំពុងតែល្បីទូទាំងប្រទេស និងក្រៅប្រទេស»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនហ្គាឡាក់ស៊ី​ណាវ៉ាត្រា និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កំពូលតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម និង តង់ ច័ន្ទសីមា ដែលបាន​សម្ដែង​បាន​យ៉ាង​ល្អ​ ព្រម​ទាំង​ក្រុម​ការងារ​ទាំង​ឡាយ​ដែល​បាន​ដឹកនាំ​ផលិតបទ​ចម្រៀង​របស់​ខ្មែរ​មួយ​នេះ​។

បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាននេះ គឺត្រូវបានសម្ដែងម្ដងរួចមកហើយកាលពីពេលកន្លងទៅ និងត្រៀមសម្ដែងម្ដងទៀតនៅក្នុងឱកាសបិទព្រឹត្តិការស៉ីហ្គេមនៅកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានចាត់ទុកការសម្ដែងបទចម្រៀងនេះ គឺកាន់តែញ៉ាំង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ឱ្យ​កាន់​តែ​ល្បីល្បាញ​ទៅ​កាន់​ពិភពលោក ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របន្ទាប់ពីឆ្នាំ១៩៦៦ ក្នុង​ពេល​ដែល​ព្រះបរម​រតនកោដ្ឋ​ដឹក​នាំ​សង្គមរាស្ត្រនិយម។ កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ដើម្បី​រៀប​ចំ​ព្រឹត្តិការណ៍​នេះ​ឡើង​វិញ ​ក្រោម​ព្រះរាជវត្តមានព្រះមហាក្សត្រ ដែល​បាន​យាង​ព្រះរាជទាន​ព្រះអគ្គិជ័យ​កីឡា​ចេញ​ពី​ប្រាសាទ​អង្គរវត្ត។

​ត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន ឬ CAMBODIAN PRIDE មានអ្នកទស្សនាច្រើនជាង៦២លាននាក់ (62K) ដែលជាចំនួនដ៏ច្រើនបំផុតមួយក្នុង​ចំណោម​បទ​ចម្រៀង​ដទៃទៀត បើគិតត្រឹមរយៈពេលដូចដ៏ខ្លីនេះ៕

ទស្សនា​ចម្រៀង៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៧ ម៉ោង មុន

កម្ពុជា​ រក​បាន​ពិន្ទុ​ជា​លើក​ដំបូងពី ម៉ាឡេស៊ី​ ​ក្នុង​​ពេល​៥៤​ឆ្នាំ ក្រោយស្មើ​គ្នា ២-២

ព័ត៌មានជាតិ៨ ម៉ោង មុន

បាតុកម្មក្រុមជ្រុលនិយមនៅកូរ៉េខាងត្បូង ក្រោមលេសថ្ងៃសិទ្ធិមនុស្ស ១០ ធ្នូ គ្មានអ្នកចូលរួម បង្ហាញថា ពលរដ្ឋអស់ជំនឿលើក្រុមប្រឆាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ៖ បើសិនកំពុងស្ថិតក្នុងស្ថានការណ៍សង្គ្រាម ពលរដ្ឋគ្មានឱកាសនិយាយអំពីសិទ្ធិមនុស្ស និងការអភិវឌ្ឍឡើយ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

គណបក្សកាន់អំណាចកូរ៉េខាងត្បូង ថា លោក Yoon នឹងលាលែងតំណែង

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

សន្តិសុខសង្គម១៧ ម៉ោង មុន

Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស 

ចរាចរណ៍១៨ ម៉ោង មុន

បុរសម្នាក់ បើករថយន្តលឿន បុកម៉ូតូ ២ គ្រឿង កំពុងឆ្លងស្តុប ស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

១១ ខែ ឆ្នាំនេះ ខ្យល់កន្ត្រាក់ បង្កឲ្យមនុស្សស្លាប់-របួស ៤៦ នាក់ និងប៉ះពាល់ផ្ទះជិត ៥ ពាន់ខ្នង

Sokha Hotels

ព័ត៌មានពេញនិយម