Connect with us

សន្តិសុខសង្គម

ឪពុក​ម្តាយ​ស្ទើរ​​តែ​មិន​ជឿ​ដោយ​កូន​បាន​ស្លាប់ ក្រោយ​គ្រូពេទ្យ​តាម​ភូមិ​ម្នាក់ ​ព្យួរ​សេរ៉ូម​​ជាង ​២ម៉ោង

បានផុស

នៅ

ឪពុក​ម្តាយ​សោកស្តាយ​ និង​មិន​អស់​ចិត្ត​ ដោយ​សារ​កូន​ប្រុសម្នាក់បានស្លាប់ ក្រោយ​មាន​អាការៈ​អស់​កម្លាំង ហៅ​គ្រូ​ពេទ្យ​ ដែល​តែង​ដើរ​ព្យាបាល​តាម​ភូមិ ​មក​ព្យួរ​សេរ៉ូម​​បាន​ជាង​២​ម៉ោង ក៏​ប្រតិកម្ម​ស្លាប់​ទាំងព្យួរ​សេរ៉ូម​​​​​​។

ករណី​នេះ​កើត​ឡើង កាល​ពី​រសៀលថ្ងៃទី៣០ ខែ​មេសា ឆ្នាំ២០២៣ ដោយ​យុវជន​ម្នាក់​ឈ្មោះ ​ឡាប ប៊ុនទី ភេទប្រុស អាយុ៣៣ឆ្នាំ បាន​ស្លាប់​ក្រោយពេលមានអាការៈ​អស់កម្លាំង ហើយ​ឪពុក​ បាន​ហៅ​គ្រូ​ពេទ្យ​ឈ្មោះ ហៀង នៅ ដែល​មាន​ទីលំនៅភូមិយីឡិក ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្ត​បន្ទាយ​មានជ័យ មក​ព្យួរ​សេរ៉ូម​​ លុះ​ព្យួរ​បាន​ប្រមាណជា ២ម៉ោង យុវជនរង​គ្រោះ​បាន​ប្រកាច់​ស្លាប់​ទាំងដៃ​​ជាប់​ព្យួរ​សេរ៉ូម​តែម្តង ។

តាមឪពុកជនរងគ្រោះ បានឱ្យដឹង​នៅក្នុងពិធីបុណ្យសពកូនប្រុស​ថា រូបលោក​ស្ទើរ​តែ​មិន​ជឿ​ថា​ កូន​របស់​គាត់​ស្លាប់ ទាំងដែលមិនមានជំងឺអ្វីសោះ ដោយគ្រាន់តែកូនអស់កម្លាំង លោកក៏ហៅពេទ្យ ខាងលើ មកព្យួរ​សេរ៉ូម​​ រួចហើយលោកបានបើកឡានទៅប៉ោយប៉ែត ហើយ​ក៏​ត្រូវ​អ្នក​ផ្ទះ​ ទូរស័ព្ទ​ប្រាប់​​ថា កូន​បាន​ស្លាប់​បាត់​ទៅហើយ ធ្វើ​ឲ្យរូបលោក ស្ទើរ​តែបើកឡានមកមិនដល់ផ្ទះ​។​ លោក​បន្ត​ថា ​ពេទ្យ​ខាង​លើ ​លោក​តែង​តែ​ហៅ​មក​ព្យាបាល​អ្នក​ផ្ទះ​ជា​រើយ ​ៗ​ តែ​លើក​នេះ​មិន​ដឹង​ជាមូល​ហេតុ​អ្វី ​បាន​ទៅ​ជាយ៉ាង​ហ្នឹង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រហូតមកដល់រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣នេះ ដោយ​សារ​តែ​មិន​អស់ចិត្ត នឹង​ការ​ស្លាប់​របស់​កូន ឪពុកជនរងគ្រោះ ក៏បានរាយការណ៍ជូនសមត្ថកិច្ច ហើយ​សមត្ថកិច្ច​នគរបាល​​ស្រុក​មង្គលបូរី រួមមាន ៖ កម្លាំងប៉ុស្តិ៍ កម្លាំងអធិការស្រុក កម្លាំង​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និងមន្ត្រីសុខាភិបាលស្រុកប្រតិបត្តិមង្គលបូរី បានចុះមកសាកសួរ និង​ពិនិត្យ​សាកសព ​តែ​ពុំ​មាន​ការសន្និដ្ឋាន​ថា ការ​ស្លាប់​នេះ​បណ្តាលមកពីអ្វីនោះទេ ។ តែ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ គ្រូ​ពេទ្យ​ឈ្មោះ ហៀង នៅ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ហៅទៅ សាក​សួរ​នៅ​នឹង​ប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយនាង ។ ក្នុងពិធីបុណ្យសពនេះដែរ គេ​ឃើញ​ប្រពន្ធ​គ្រូពេទ្យ​ដែល​ព្យួរ​សេរ៉ូម​​បណ្តា​ឱ្យ​មនុស្ស​ស្លាប់​ខាង​លើ ​បាន​មក​ចូលរួមក្នុងពិធីបុណ្យសព ដោយ​បាន​នាំ​យក​បច្ច័យ ​ចំនួន៥លានរៀល ចូលរួមកម្មវិធីបុណ្យផងដែរ​។

ករណី​នេះ​លោក ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ នៅមិនទាន់អះអាង ថា បុគ្គលពេទ្យខាងលើ ជាបុគ្គលពេទ្យក្របខ័ណ្ឌរដ្ឋ ឬជាពេទ្យដែល​គ្មាន​វិជ្ជាជីវៈ​នោះ​ទេ​ ហើយ​ការ​ស្លាប់​នេះ បណ្តាល​មក​ពី​មូល​ហេតុអ្វីនោះដែរ ព្រោះ​លោកនៅមិនទាន់ទទួលបានរបាយការណ៍ ពី​ស្រុក​នៅ​ឡើយទេ ។ ​តែបើតាមប្រភពខ្លះ បាននិយាយថា គ្រូពេទ្យខាងលើ ជាពេទ្យមកពី​ជុំរុំ​​ មិន​មាន​វិជ្ជាជីវៈ ឬ​ក្របខ័ណ្ឌជាពេទ្យរដ្ឋទេ ហើយ​តែង​តែ​ដើរព្យាបាល ចាក់ថ្នាំ ព្យួរ​សេរ៉ូម​​ ឲ្យ​អ្នក​នៅ​មូលដ្ឋាន ដោយ​ភាគច្រើន ​អ្នកភូមិស្គាល់ច្បាស់ ៕​

អត្ថបទ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៨ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម