Connect with us

ព័ត៌មានជាតិ

គ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ ចុះ MOU ជាមួយវិស័យឯកជនដើម្បីបង្កាត់ពូជគោសិប្បនិម្មិត

បានផុស

នៅ

គ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ រួមមាន សាកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយកសិដ្ឋាន អាយ សេវេន រេនថ៍ (ខេមបូឌា)ពាក់ព័ន្ធនឹងការបង្កាត់ពូជគោសិប្បនិម្មិតដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU)ជាមួយវិស័យឯកជនបានធ្វើឡើងកាលពីចុងខែមេសា ឆ្នាំ២០២៣ ក្រោមការសម្របសម្រួលរបស់លោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ។

លោក ង៉ោ ប៊ុនថាន នាយកសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានឱ្យដឹងថា ការចុះអនុអនុស្សរណៈនៃការយោគយល់គ្នារវាងគ្រឹះស្ថានឧត្តមសិក្សារដ្ឋចំនួន៣ ជាមួយកសិដ្ឋាន អាយ សេវេន រេនថ៍ (ខេមបូឌា) របស់ឧកញ៉ា ស្រី ចន្ធូរ ពិតជាមាន​សារៈសំខាន់ណាស់ក្នុងការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោយកទឹកដោះ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម
និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន ។

ឧកញ៉ា ស្រី ចន្ធូរ នាយកប្រតិបត្តិក្រុមហ៊ុន អាយ សេវេន រេនថ៍ (ខេមបូឌា) បានមានប្រសាសន៍ថា ការចងសម្ព័ន្ធភាពគ្នា​ជាមួយក្រសួងកសិកម្មនិងជួយឱ្យក្រុមហ៊ុនលោកពង្រឹងធនធានមនុស្សការបង្កាត់ពូជគោសិប្បនិម្មិត និងចិញ្ចឹមគោ ឱ្យកាន់តែមានប្រសិទ្ធិភាពដោយសារក្រុមហ៊ុនលោកបានយកបច្ចេកវិទ្យា និងច្ចេកទេសទំនើបៗ​ពីប្រទេសមួយចំនួន ដូចជា ប្រទេសអូស្ត្រាលី ប្រេស៊ីល ប្រទេសអាមេរិក​ និងប្រទេសថៃជាដើម។

លោកបានបន្តថា ជាបទពិសោធការបង្កាត់គោសិប្បនិម្មិត គឺគោ០១ក្បាលអាចផលិតបាន៥០ក្បាលក្នុងមួយឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣៣ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤១ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម