Connect with us

កីឡា

កីឡាការិនី​​កម្ពុជាឆ្នើម​៥​រូប​​​គួរ​ឲ្យ​ចាប់​អារម្មណ៍ក្នុងកីឡាស៊ីហ្គេម

បានផុស

នៅ

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ កម្ពុជា​បាន​ដាក់​កីឡាករ និង​កីឡាការិនី​ជាង​១០០០​នាក់​សម្រាប់​ការ​ប្រកួត​លើ​កីឡា​​៣៧​ប្រភេទក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កំពុង​ដំណើរ​ការ​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​នេះ សារព័ត៌មាន​កម្ពុជាថ្មី ​សូម​បង្ហាញ​កីឡាការិនី​៥​រូប​ដែល​ជា​ក្តី​សង្ឃឹម​របស់​ម្ចាស់​ផ្ទះ​កម្ពុជា​ក្នុង​ការ​ស្វែង​រក​មេដាយ​មាស​ជូន​ជាតិ​។

កីឡាការិនី ខាន់ ចេសា

កីឡាការិនី​ជឺជីតស៊ូ​ខ្មែរ-អាមេរិក ខាន់ ចេសា បាន​មក​ដល់​ប្រទេស​កម្ពុជា​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ​​ជា​មួយ​ក្តី​រំពឹង​មេដាយ​មាស​២​គ្រឿង​ជូន​កម្ពុជា។ កីឡាការិនី​រូប​នេះ​ធ្លាប់​ឈ្នះ​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី ឆ្នាំ​២០១៨ និង​មេដាយ​មាស​កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៩សម្រាប់​កម្ពុជា។

កីឡាការិនី ស្រួង ភាវី

កីឡាការិនី​ ស្រួង ភាវី ​តារា​រះ​នៅ​ក្រៅ​ប្រទេស បន្ទាប់​ពី​រូប​នាង​បាន​ទៅ​រស់​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​ចាប់​ផ្តើម​លេង​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​រហូត​ក្លាយ​ជា​កីឡាការិនី​អាជីពលំដាប់​​លេខ​១​អាស៊ី និង​លំដាប់​ពិភព​លោក។ បន្ទាប់​ពី​ជោគជ័យ​លើ​ឆាក​អន្តរជាតិ ពេលនេះ ភាវី ដល់​ពេលរក​មេដាយ​ជូន​ជាតិ​ក្នុង​កីឡា​ស៊ីហ្គេម​ហើយ ខណៈ​កីឡាការិនី​រូប​នេះ​ ត្រូវ​ប្រកួត​២​វិញ្ញាសា 1 Cushion Billiard Carom និង 3 Cushion Billiard Carom។

កីឡាការិនី ថិប កាសាន់ទ្រីនីកូល

កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ថិប កាសាន់ទ្រីនីកូល (Cassandre Nicole Tubbs) ដាក់​គោល​ដៅ​ស្វែង​រក​មេដាយ​មាស​ឲ្យ​បាន​ជូន​ជាតិក្នុង​ឆ្នាំ​២០២៣​នេះ បន្ទាប់​ពី​ធ្លាប់​ឈ្នះ​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ជូន​កម្ពុជា​ហើយ។ គិត​ទាំង​ឆ្នាំ​២០២៣​នេះ ​ជា​លើក​ទី៤​ហើយ​ដែល​ Casandre ចូល​រួម​ប្រកួត​ស៊ីហ្គេម បន្ទាប់​ពី​ស៊ីហ្គេម ឆ្នាំ​២០១៧ ​ឈ្នះ​មេដាយ​សំរឹទ្ធ ឆ្នាំ​២០១៩ ឈ្នះ​មេដាយ​ប្រាក់ និង​ឆ្នាំ​២០២១ ឈ្នះ​មេដាយ​សំរឹទ្ធ។

កីឡាការិនី ស៊ន សៀវម៉ី

វីរកីឡាការិនី​តេក្វាន់ដូ​ជម្រើស​ជាតិ​កម្ពុជា ស៊ន សៀវម៉ី បាន​វិល​ត្រឡប់​មក​កាន់​អាជីព​កីឡា​តេក្វាន់ដូ​វិញ​ហើយ បន្ទាប់​ពី​សម្រាក​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ដោយសារ​មាន​គ្រួសារ និង​សម្រាក​កូន។ អំណោយ​ផល​ផ្នែក​កាយសម្បទា និង​កម្ពស់​ សៀវម៉ី បាន​ក្លាយ​ជា​ក្តី​សង្ឃឹម​សម្រាប់​កម្ពុជា​លើ​ឆាក​អន្តរជាតិ។ កីឡាការិនី​រូប​នេះ​ធ្លាប់​ឈ្នះ​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី ឆ្នាំ​២០១៤ និង​មេដាយ​មាស​ស៊ីហ្គេម៣​គ្រឿង។

កីឡាការិនី ពៅ សុខា

កីឡាការិនី​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា ពៅ សុខា​ ទទួល​បាន​មេដាយ​មាសស៊ីហ្គេម កម្រិត​អាស៊ី និង​ពិភព​លោក​ជា​ច្រើន​គ្រឿង​រួច​មក​ហើយ។ យ៉ាង​ណា​ពេល​នេះ​មាន​លក្ខណៈ​ពិសេស​បំផុត​សម្រាប់​រូប​នាង​ដោយសារ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ហើយរូបនាង​ត្រូវ​ប្រកួត​​​ច្រើនវិញ្ញាសា ដូច្នេះ​រំពឹង​ទទួល​បាន​មេដាយ​មាស​ច្រើន​គ្រឿង៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ខេត្តថៃចំនួន៤៤ នៅតែគ្របដណ្តប់ដោយខ្យល់ពុលដ៏គ្រោះថ្នាក់

ព័ត៌មានជាតិ៥ នាទីutes មុន

កម្លាំងចម្រុះ នៃស្នងការរាជធានី បន្តដាក់គោលដៅត្រួតពិនិត្យជាតិស្រវឹង នៅលើកំណាត់ផ្លូវ ៦០ ម៉ែត្រ

ព័ត៌មានជាតិ៧ នាទីutes មុន

ស្នងការខេត្តមណ្ឌលគិរី ចុះណែនាំទីតាំងអាជីវកម្ម ២៩កន្លែង ឱ្យមានឧបករណ៍ពន្លត់អគ្គិភ័យរៀងៗខ្លួនដើម្បីការពារពីគ្រោះអគ្គិភ័យ

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូនៅ​ថៃ កំពុង​ចាំចុះ​សំបុត្រ​អាពាហ៌ពិពាហ៌ ក្រោយ​ច្បាប់​ថ្មី​អនុម័ត

ជីវិតកម្សាន្ដ១៥ នាទីutes មុន

ផលិតករភាពយន្ត ថា វិបត្តិច្បាប់អាជ្ញាសឹកបានបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសកូរ៉េខាងត្បូង

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

Sokha Hotels

ព័ត៌មានពេញនិយម