កីឡា
ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀលពីរាជរដ្ឋាភិបាល
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា ទទួលបានប្រាក់រង្វាន់៤០លានរៀល (១ម៉ឺនដុល្លារអាមេរិក) សម្រាប់ការឈ្នះមេដាយមាសពិភពលោក។
ពិធីប្រគល់ប្រាក់រង្វាន់ដល់កីឡាការិនី ខាន់ ចេសា នេះត្រូវបានធ្វើឡើងវេលាម៉ោង២រសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្រសួងអប់រំ យុវជន និងកីឡា។
ខាន់ ចេសា បានឈ្នះមេដាយមាសពិភពលោកកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងការប្រកួតក្នុងការប្រកួតកីឡាជឺជីតស៊ូជើងឯកពិភពលោកនៅប្រទេសអារ៉ាប់រួម បន្ទាប់ពីបានយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi Anaians ដោយពិន្ទុ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
ជាមួយគ្នានេះ លោក Peter Khan ជាឪពុករបស់ ខាន់ ចេសា ដែលជាគ្រូបង្វឹកក៏ទទួលបានប្រាក់រង្វាន់ ៤០លានរៀល និងគ្រូជំនួយទទួលបាន២៨លានរៀល។
នៅថ្ងៃទី៤ ខែឧសភា ខាងមុខនេះ ខាន់ ចេសា នឹងប្រកួតក្នុងទម្ងន់៥២គីឡូក្រាមក្នុងកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ