Connect with us

សេចក្ដីជូនដំណឹង

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន គោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបានគោរមងារកិត្តិយស“ពុទ្ធមាមកាភិបាល” ពីអង្គការពុទ្ធសាសនិកពិភពលោក និង“បណ្ឌិតកិត្តិយស ផ្នែកមនុស្សសាស្ត្រ”

បានផុស

នៅ

ឯកឧត្ដម ឃួង ស្រេង និង ឯកឧត្ដម ម៉ប់ សារិន ផ្ញើ​សារ​លិខិត​អបអរសាទរ​ចំពោះ សម្ដេច​អគ្គ​មហា​សនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឱកាស​ដែល សម្ដេច ទទួល​បាន​នូវ​គោរមងារ​កិត្តិយស “​ពុទ្ធមាមកាភិបាល” ពី​អង្គការ​ពុទ្ធសាសនិក​ពិភពលោក និង “​បណ្ឌិត​កិត្តិយស ផ្នែក​មនុស្ស​សាស្ត្រ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​នាម​ក្រុម​ប្រឹក្សា​រាជធានី គណៈ​អភិបាល​រាជធានី មន្ត្រីរាជការ កងកម្លាំង ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ និង​ក្នុងនាម​ខ្ញុំបាទ​ផ្ទាល់ ពិតជា​មាន​សេចក្ដី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង និង​សូម​សម្ដែង​នូវ​អំណរ​សាទរ​ប្រកប​ដោយ​ក្តី​រំភើប​ឥតឧបមា គោរព​ជូន​ចំពោះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ឱកាស​ដែល សម្ដេច ទទួល​បាន​នូវ​គោរមងារ​កិត្តិយស “​ពុទ្ធ​មាម​កា​ភិបាល​” ពី​អង្គការ​ពុទ្ធសាសនិក​ពិភពលោក និង “​បណ្ឌិត​កិត្តិយស ផ្នែក​មនុស្ស​សាស្ត្រ​” នា​ថ្ងៃ​ទី ២ ខែ​ឧសភា ឆ្នាំ ២០២៣ នេះ។

ការ​ទទួល​បាន​នូវ​គោរមងារ និង​បណ្ឌិត​កិត្តិយស​នេះ គឺ​ពិតជា​ស័ក្ដិសម​បំផុត​ចំពោះ​គំរូ​វីរភាព គុណ​បំណាច់ និង​បង្ហាញ​ឲ្យ​ឃើញ​កាន់តែ​ច្បាស់​ពី​គុណវុឌ្ឍិ​ផ្នែក​ចំណេះដឹង បទពិសោធន៍ ទេពកោសល្យ ភាព​ឈ្លាសវៃ និង​គតិបណ្ឌិត​របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ដែល​បាន​ដឹកនាំ​តស៊ូ​រំដោះ​ប្រទេស​កម្ពុជា​ពី​របប​ប្រល័យពូជសាសន៍ និង​បាន​ខិតខំ​ពុះពារ​កសាង សន្តិភាព អធិបតេយ្យភាព ការពារ​បូរណភាព​ទឹកដី និង​ខឿន​សេដ្ឋកិច្ច​ជាតិ តាមរយៈ​ការ​ដាក់​ចេញ​នូវ​នយោបាយ ឈ្នះ​-​ឈ្នះ​” នាំ​ឲ្យ​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ទទួល​បាន​នូវ “​សន្តិភាព​” ពេញ​បរិបូរណ៍ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្នុង​នោះ វិស័យ​ព្រះពុទ្ធសាសនា និង​ពាហិរសាសនា នៅ​ក្នុង​សង្គម​កម្ពុជា ក៏បាន​កកើត​ឡើងវិញ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ ដំណាលៗ​គ្នា ហើយ​ព្រះពុទ្ធសាសនា​បាន​ក្លាយ​ជា​សាសនា​របស់​រដ្ឋ ស្របតាម​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ និង​បាន​បន្ត​រីកចម្រើន លូតលាស់​ក្រោម​ដំបូល “​សន្តិភាព​” រហូតមកដល់​ពេល​បច្ចុប្បន្ន​នេះ។

យើងខ្ញុំ​ទាំងអស់​គ្នា ពិត​ជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង និង​សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ បួងសួង​ដល់ គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំង​បី វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជួយ​ប្រសិទ្ធ​ពរជ័យ​បវរ​សួស្ដី សិរី​មង្គល វិបុល​សុខ មហា​ប្រសើរ​គ្រប់​ប្រការ​ជូន សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង​ក្រុម​គ្រួសារ សូម​បាន​សម​ប្រកប​នូវ​សុខភាព​ល្អ​បរិបូរណ៍ អាយុ​យឺនយូរ កម្លាំង​ខ្លាំងក្លា ប្រាជ្ញា​ឈ្លាសវៃ ដើម្បី​បន្ត​ដឹកនាំ និង​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា ក្នុង​បេសកកម្ម​ដ៏​ឧត្ដុង្គ​ឧត្ដម​បម្រើ​ជាតិ និង​ប្រជាជន កម្ពុជា ព្រមទាំង​វិស័យ​សាសនា ឲ្យ​កាន់តែ​រីកចម្រើន​ឈាន​ឆ្ពោះ​ទៅ​រក​ភាព​សម្បូរ​សប្បាយ​ជានិច្ច​និរន្តរ៍​។ សូម សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា មេត្តា​ទទួល​នូវ​ភក្ដីភាព​ដ៏​ស្មោះស្ម័គ្រ និង​អភិវន្ទន៍​កិច្ច​ដ៏​ខ្ពង់ខ្ពស់​បំផុត​ពី​យើងខ្ញុំ​ទាំងអស់​គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១៧ នាទី មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

ជីវិតកម្សាន្ដ៣១ នាទី មុន

តារាចម្រៀង G.NA បង្ហោះរូបភាពនិងសារ «​លាពិភពលោក» ខណៈអ្នកគាំទ្រកំពុងភ័យព្រួយ

កីឡា៣៣ នាទី មុន

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

ព័ត៌មានជាតិ៣៦ នាទី មុន

ក្រសួងសុខាភិបាលពិនិត្យសេចក្តីព្រាងចុងក្រោយ សេវាព្យាបាលជំងឺផ្លូវចិត្តនឹងគ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម