ព័ត៌មានអន្ដរជាតិ
គណបក្សប្រឆាំង ថៃ ជំរុញឲ្យសរសេរច្បាប់ធម្មនុញ្ញថ្មីហាមធ្វើរដ្ឋប្រហារ ក្រោយបោះឆ្នោត
មេដឹកនាំគណបក្ស Thai Sang Thai លោកស្រី Khunying Sudarat Keyuraphan បានប្តេជ្ញាជំរុញឲ្យមានការសរសេរធម្មនុញ្ញថ្មី កុំឲ្យមានរដ្ឋប្រហារកើតឡើងនៅក្នុងប្រទេសថៃតទៅទៀត បន្ទាប់ពីការបោះឆ្នោត ។

ក្នុងកិច្ចប្រជុំមួយនៅឯទីស្នាក់ការកណ្តាលរបស់គណបក្ស, លោកស្រី Sudarat បាននិយាយថា បេសកកម្មនយោបាយចុងក្រោយរបស់លោកស្រី គឺដើម្បីការពារការធ្វើរដ្ឋប្រហារប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ ដោយជំរុញឲ្យសភាពង្រាងធម្មនុញ្ញថ្មី ។
បេក្ខភាពនាយករដ្ឋមន្ត្រីរូបនេះបញ្ជាក់ថា ហេតុផលដែលលោកស្រីជំរុញឲ្យមានការសរសេរធម្មនុញ្ញឡើងវិញនោះគឺថា ការបោះឆ្នោតថ្ងៃទី១៤ ខែឧសភា នឹងនៅតែត្រូវបានបែងចែកអំណាយ ហើយនឹងនៅតែជាកន្លែងសម្រាប់ធ្វើរដ្ឋប្រហារដដែល ។

លោកស្រីបានថ្លែងថា មធ្យោបាយតែមួយគត់ដែលប្រទេសថៃអាចចេញពីស្ថានភាពដ៏កាចសាហាវនេះ គឺការប្រគល់អាណត្តិជូនប្រជាជនវិញ ដោយធ្វើការបោះឆ្នោតជ្រើសរើសធម្មនុញ្ញថ្មី និងដាក់ចេញនូវច្បាប់នយោបាយថ្មីសម្រាប់គណបក្សនានាដើម្បីធ្វើការប្រកួតប្រជែងនាពេលខាងមុខ ។
គួរបញ្ជាក់ថា លោកស្រី Sudarat ធ្លាប់ជាសមាជិកស្នូលជ្រកកោនក្រោមគណបក្សភឿថៃដែលបច្ចុប្បន្នមានកូនស្រីលោក ថាក់ស៊ីន ជាបេក្ខភាពនាយករដ្ឋមន្ត្រី មុនពេលដែលលោកស្រីសម្រេចចិត្តដើរចេញដើម្បីបង្កើតគណបក្សខ្លួនឯង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍