ព័ត៌មានជាតិ
អភិបាលក្រុងប្រាប់ឲ្យអាជ្ញាធរត្រូវតែអនុវត្តវិធានការលើម៉ូតូច្នៃស៊ីម៉ាំង
អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានធ្វើការណែនាំអោយអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តវឲ្យតឹងរឹងបំផុត ចំពោះយានយន្តដែលបំពាក់ស៊ីម៉ាំងខ្លាំងរំខានទៅដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ខណៈដែរក្រសួងក្រសួងមហាផ្ទៃបានចេញសេចក្តីណែនាំមួយជុំវិញបញ្ហានេះ ដើម្បីឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់អនុវត្តឲ្យបានម៉ឺងម៉ាត់និងមិនមានការលើកលែង។
ការណែនាំបែបនេះ របស់លោកឃួងស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នាព្រឹកថ្ងៃទី២០ខែមករា នេះនៅសាលារាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចផងដែរ។
លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការងារនេះ យើងត្រូវតែអនុវត្តឲ្យបានម៉ឺងម៉ាត់ចំពោះយានយន្តគ្រប់ប្រភេទ មិនថាម៉ូតូឬរថយន្តនោះទេ ពោលគឺឲ្យតែមានសំឡេងរំខានខុសពីធម្មតាគឺយើងត្រូវតែឃាត់ទុក ណែនាំអប់រំនិងឲ្យពួកគាត់ដោះដូរមកជាបំពង់ស៊ីម៉ាំងធម្មតាវិញ ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញបាន។
ដើម្បីអនុវត្តការងារនេះឲ្យបានជោគជ័យ អាជ្ញាធរខណ្ឌ១៤និងមានឧបករណ៍វាស់ សំឡេងក្នុង១ខណ្ឌ២ទៅ៣គ្រឿង ដើម្បីឱ្យអាជ្ញាធរនិងកម្លាំងមានសមត្ថកិច្ចរបស់ខណ្ឌនីមួយមានលទ្ធភាពក្នុងការឃាត់ វាស់សំលេងយានយន្តទាំងនោះ។
លោកសុង លីស្នងការរងនគរបាលរាជធានីភ្នំពេញបានលើកឡើងផងដែរថា អនុវត្តទៅតាមការណែនាំនៃវិធានការឃាត់យានយន្តពាក់ស៊ីម៉ាំងលើនេះ ក្នុងការអនុវត្តជាលើកទីមួយ កម្លាំងមានសមត្ថកិច្ចប៉ូលីសនៃស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់យានយន្ត បានចំនួន៦០គ្រឿង និងបានធ្វើបច្ចុប្បន្នភាពបានចំនួន៤០គ្រឿង ប៉ុន្តែ បើទោះបីជាមានការណែនាំថា អោយអប់រំនឹងប្ដូរស៊ីម៉ាំងមកជាធម្មតាវិញឱ្យឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញនោះ គឺយានយន្តដែលបានឃាត់ទុក មិនទាន់អនុញ្ញតអោយពួកគាត់ត្រឡប់ទៅវិញអស់នៅឡើយទេ ដោយសារតែម៉ូតូមួយចំនួនមិនទាន់មានស៊ីម៉ាំងដើម្បីធ្វើការផ្លាស់ប្ដូរ។
ក្រៅពីការលើកឡើងខាងលើជុំវិញវិធានការចំពោះការបំពាក់ស៊ីម៉ាំងមានសំឡេងខ្លាំងខាងលើនេះ ការងាររៀបចំសណ្ដាប់ធ្នាប់ ក៏ជាការងារមួយដែលលោកឃួង ស្រេងបានលើកឡើងក្នុងកិច្ចប្រជុំនេះផងដែរ ដើម្បីជំរុញឲ្យអាជ្ញាធរខណ្ឌទាំងអស់រៀបចំសណ្ដាប់ធ្នាប់សាធារណៈឲ្យកាន់តែប្រសើរជាងមុន ទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកឃួងស្រេងបានបញ្ជាក់ផងដែរថា រាជធានីភ្នំពេញមិនមែនសម្រាប់តែអ្នកមានទេ តែទីក្រុងភ្នំពេញ ដាច់ខាតត្រូវតែមានសណ្ដាប់ធ្នាប់ មានភាពស៊ីវីល័យ ។
ដូច្នេះទេ អាជ្ញាធរទាំងអស់ត្រូវមានវិធានការជុំវិញរម៉កដឹកសំពីងសំពោងគឺមិនអនុញ្ញាតឲ្យពួកគាត់ដឹកជញ្ជូនចូលមកកណ្ដាលរាជធានីនោះទេ ។ ជាជំហានទី១ ចំពោះរម៉កម៉ូតូដឹកសំពីងសំពោងនេះ អាជ្ញាធរត្រូវឃាត់ដើម្បីធ្វើកិច្ចសន្យាអប់រំជាលើកទីមួយ ទើបអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅវិញ ។
តែបើមានជាលើកទី២ យើងត្រូវតែធ្វើការអត់ពួកគាត់ទុក ។ ការអនុវត្តការងារនេះគឺ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញរបស់យើងកាន់តែមានសោភ័ណភាពមានសណ្ដាប់ធ្នាប់សាកសមជាទីក្រុងដែលមានភាពស៊ីវិល័យ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ភារៈផ្ទះបាយនាំចូលពីប្រទេសចិន កំពុងដាក់លក់ពេញផ្សារច្បារអំពៅ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
យល់យ៉ាងណា! ព្រលឹងលោក កៅ សីហា ចូលអ្នកសិល្ប: ម្នាក់ពេលកំពុងបូជា យំថា ហេតុអ្វីឆាប់យកលោកទៅ?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ចន ច័ន្ទលក្ខិណា ត្រៀមលេងផ្លូវច្បាប់លើតារាចម្រៀងស្រីម្នាក់ ក្រោយប៉ះសម្តីគ្នា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
MGI ប្រកាសដកតំណែងបវរកញ្ញាមីយ៉ាន់ម៉ាជាប់លំដាប់រងលេខ២ ជាផ្លូវការហើយ
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ព្យុះទី២១ឈ្មោះ កងរី បានវិវដ្ដទៅជាព្យុះសង្ឃរា នឹងធ្វើឲ្យកម្ពុជាមានភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់