កីឡា
ប្រធាន FFC នឹងលាឈប់ពីតួនាទី បើ U22 កម្ពុជាធ្លាក់ក្នុងពូលស៊ីហ្គេម
លោក សៅ សុខា នឹងលាលែងពីតួនាទីជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) ប្រសិនបើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំ (U22) ធ្លាក់ត្រឹមវគ្គសន្សំពិន្ទុក្នុងពូល ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
កាលពីយប់មិញនេះ លោក សៅ សុខា ដែលជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាច្រើនអាណត្តិបានរៀបរាប់ថា ៖«កិត្តិយសត្រូវផ្សារភ្ជាប់ និងការទទួលខុសត្រូវ។ បន្ទាប់ពីប្រទេសកម្ពុជាសម្រេចចិត្តរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា sea games លើកទី៣២ ខ្ញុំបាទបានប្រឹងប្រែង លះបង់គ្រប់បែបយ៉ាងប្រើពេលជាង១០ឆ្នាំដើម្បីលើកកិត្តិយសជាតិខ្មែរតាមរយៈវិស័យកីឡាបាល់ទាត់»។

លោកបានបន្តថា ៖«បើការប្រកួតក្នុង group ចែកពូលវិញ្ញាសាកីឡាបាល់ទាត់បុរសអាយុ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រ័ត្រនោះទេ ខ្ញុំបាទក្នុងស្មារតីទទួលខុសត្រូវដែលកំពុងកាន់តំណែងជាប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា (FFC) សូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម»។
«ក្នុងករណីនេះកើតឡើងខ្ញុំស្នើសុំគណៈកម្មាធិការប្រតិបត្តិសហពន្ធ័កីឡាបាល់ទាត់កម្ពុជា និងអគ្គលេខាធិការដ្ឋានរៀបចំបើកធ្វើមហាសន្និបាតដើម្បីបោះឆ្នោតជ្រើសរើសប្រធានសហពន្ធ័កីឡាបាល់ទាត់ថ្មីដើម្បីបន្តដឹកនាំសហពន្ធ័កីឡាបាល់ទាត់កម្ពុជា។ ខ្ញុំសូមទោសប្រិយមិត្តអ្នកស្រឡាញ់កីឡាបាល់ទាត់ មេត្តាអភ័យទោស ដែលរូបខ្ញុំអសមត្ថភាពមិនអាចដឹកនាំវិស័យកីឡាមួយនេះទទួលបានជោគជ័យជូនជាតិ»។

ការលើកឡើងរបស់ប្រមុខសហព័ន្ធបាល់ទាត់ខាងលើនេះបានកើតមានឡើង បន្ទាប់ពីក្រុម U22 កម្ពុជាបានត្រឹមស្មើជាមួយ ហ្វីលីពីន ដោយលទ្ធផល ១-១ ដែលជាការប្រកួតមួយអ្នកគាំទ្ររំពឹងទទួលបានជ័យជម្នះ។ ដើម្បីអាចឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយបាន ក្រុម U22 កម្ពុជាត្រូវការឈ្នះមីយ៉ាន់ម៉ា ហើយប្រកួតចុងក្រោយត្រូវការហោចណាស់ស្មើឥណ្ឌូណេស៊ី៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៥ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច