ព័ត៌មានជាតិ
សម្ដេចតេជោ អំពាវនាវអ្នកសារព័ត៌មាន ដែលចូលរួមយកព័ត៌មានក្នុងព្រឹត្តិការណ៍ស៊ីហ្គេម សូមគោរពក្រមសីលធម៌ វិជ្ជាជីវៈ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលនឹងចូលរួមយកព័ត៌មាន ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ សូមគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ បទបញ្ជា និងបទប្បញ្ញត្តិរបស់គណៈកម្មការរៀបចំ។

ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងឱកាស “ទិវាសេរីភាពសារព័ត៌មានសកលលោក” លើកទី ៣០ ថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៣នេះ។
នៅក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំពិធីបើកការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ ឆ្នាំ ២០២៣ ដោយសម្ដេចបានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដែលនឹងចូលរួមបំពេញការងារក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សូមគោរពតាមក្រមសីលធម៌ វិជ្ជាជីវៈ បទបញ្ជា និងបទប្បញ្ញត្តិរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ ឆ្នាំ ២០២៣។
ក្នុងនោះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ត្រូវមានការទទួលខុសត្រូវខ្ពស់ ក្នុងការចូលយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មាន ដោយរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមទីលានប្រកួត និងតាមទីតាំងផ្សេងៗ ដើម្បីឲ្យការរៀបចំការប្រកួតបានប្រព្រឹត្តិទៅដោយភាពលូន គ្មានការរំខានដល់ការប្រកួត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើបន្ថែមឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយនូវព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដែលរាជរដ្ឋាភិបាលបានផ្ដល់សិទ្ធិជូនប្រព័ន្ធ ផ្សព្វផ្សាយជាតិ និងអន្តរជាតិធ្វើការផ្សព្វផ្សាយដោយឥតគិតថ្លៃ និងចូលទស្សនាព្រឹត្តិការណ៍ ពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ ដោយឥតគិតថ្លៃ។
សូមជម្រាបថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ នឹងចាប់ផ្ដើមពីថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២៣៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
សន្តិសុខសង្គម១៨ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?