Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ ៖ សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយនៅកម្ពុជា ​ត្រូវ​បាន​ធានា​ការ​ពារ​យ៉ាង​ពេញ​លេញ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អះអាងថា សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយនៅក្នុងប្រទេស កម្ពុជា ​ត្រូវ​បាន​ធានា​ការ​ពារ​យ៉ាង​ពេញ​លេញ​ដោយ​ច្បាប់ ស្ដីពី ​របបសារព័ត៌មាន​ និងស្រប​តាម​​រដ្ឋធម្មនុញ្ញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងនេះ គឺដើម្បីឆ្លើយតបទៅនឹងក្រុមអង្គការសមាគមសារព័ត៌មាន និងអង្គការសមាគមមិនមែនរដ្ឋាភិបាលជាង ១០ ដែលបានចេញសេចក្ដីថ្លែងការណ៍រួមគ្នា ពាក់ព័ន្ធនឹងការប្រារព្ធខួបលើកទី ៣០ នៃទិវាសេរីភាពសារព័ត៌មាននៅឆ្នាំ ២០២៣នេះ កាលពីថ្ងៃទី ២ ខែឧសភា។

នៅក្នុងសេចក្ដីថ្លែងការណ៍នេះ អង្គការសមាគមទាំងនោះ បានស្នើដល់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធទាំងអស់ ធានាឲ្យបាននូវបរិយាកាសប្រកបដោយសេរីភាព សន្តិសុខ និងសុវត្ថិភាព សម្រាប់អ្នកសារព័ត៌មាន និងស្ថាប័នព័ត៌មាន ក្នុងការបំពេញការងារវិជ្ជាជីវៈដោយមិនមានការរឹតត្បិត និងភ័យខ្លាច ជាពិសេសនៅមុន អំឡុងពេល និងក្រោយការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នៅខែកក្កដាខាងមុខនេះ។

លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅព្រឹកថ្ងៃទី ៣ ខែឧសភានេះថា ការ​ចេញសេចក្តី​ថ្លែង​ការណ៍​នេះ គឺ​គ្រាន់​តែ​ជាចេតនា​ក្នុង​ការ​ទាក់​ទាញ​ការចាប់​អារម្មណ៍​ពី​សាធារណជន និង​គ្រាន់​តែ​ដើម្បី​កៀរគរ​នូវ​ការ​គាំទ្រ​ហិរញ្ញវត្ថុ​ពី​បណ្តា​ប្រទេស​មួយចំនួន​ ដើម្បីបម្រើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ ​ឬក្រុមរបស់ពួកគេ​ និង​ជាចេតនា​បំភាន់​សាធារណជន​តែប៉ុណ្ណោះ​។

លោក មាស សុភ័ណ្ឌ បានបញ្ជាក់ថា សេរីភាព​សារព័ត៌មាន​ និង​សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​  ត្រូវ​បាន​ធានា​ការ​ពារ​យ៉ាង​ពេញ​លេញ​ដោយ​ច្បាប់ ស្ដីព ​របបសារព័ត៌មាន​ និងស្រប​តាម​​រដ្ឋធម្មនុញ្ញនៃព្រះ​រាជាណាចក្រ​កម្ពុជា​។ ផ្អែកលើ​ស្មារតី​នេះ ​អង្គភាព​សារព័ត៌មាន​ និង​អ្នកសារព័ត៌មាន​ប្រកបដោយ​ភាព​ចម្រុះ​ និង​មាន​ទស្សនៈ​គ្រប់​និន្នាការ​ មាន​ចំនួន​កើន​ឡើង​ជាលំដាប់​ ​ព្រមទាំង​បាន​និង​កំពុង​បំពេញ​តួនាទី​ ភារកិច្ច​ និង​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ខ្លួន​​យ៉ាងសកម្ម​ក្នុង​ផ្សព្វផ្សាយ​ ឬ​រាយការណ៍​ព័ត៌មាន​ ដោយសេរី​ គ្មាន​ការ​រើសអើង​ ការរឹតត្បិត​ និងគ្មានគំរាមកំហែង​ គ្រប់​ច្រក​ល្ហក​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។

បន្ថែម​ពី​នេះ​ បរិយាកាស​ និង​លំហ​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា ត្រូវ​បាន​ធានាការពារ​យ៉ាង​គត់មុត​ និងនៅតែ​រក្សា​ភាព​ល្អ​ប្រសើរ​ ស្រប​ពេល​ដែល​ប្រទេស​មួយ​ចំនួន ​បាន​ហាម​ប្រាម​មន្រ្ដី​សាធារណៈ​ បុគ្គលិក​តាម​ស្ថាប័ន​ ឬអង្គភាព​ផ្សេង​ៗ​មិន​ឲ្យ​ប្រើប្រាស់​បណ្តាញសង្គម​មួយចំនួន​ដូច​ជា​ Tik Tok ជាដើម ​ហើយក៏បាន​បិទប្រព័ន្ធ​ផ្សព្វផ្សាយរបស់រុស្ស៊ីផងដែរ។  

អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់ទៀតថា អង្គភាព​សារព័ត៌មាន​ និង​អ្នកសារព័ត៌មាន​ គឺជាអ្នក​ប្រកបវិជ្ជាជីវៈមួយ​ ដែលត្រូវ​មាន​កាតព្វកិច្ច​ និង​ការ​ទទួលខុសត្រូវ​ដូច​អ្នក​ប្រកប​វិជ្ជាជីវៈ​ដទៃទៀតដែរ។ ក្នុង​ន័យនេះ​ ប្រសិន​បើ​អង្គ​ភាព​សារព័ត៌មាន​ ឬ​អ្នកសារព័ត៌មាន​ណា​មួយ​ ដែល​ប្រព្រឹត្ត​ខុស​ក្រមសីលធម៌​វិជ្ជាជីវៈ​ ខុស​ច្បាប់​ គឺ​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខច្បាប់នូវ​ទង្វើ​ ឬសកម្មភាពដែល​ខ្លួន​បាន​ប្រព្រឹត្ត​ខុស។

ដូច្នេះ​ការ​អនុវត្ត​នីតិវិធី​តាម​ផ្លូវច្បាប់​ ពុំមែន​ជា​ការ​ធ្វើទុក្ខបុកម្និញ​ដល់​អ្នកសារព័ត៌មាន​ ឬ​អង្គភាព​សារព័ត៌មាន ដូច​ការលើកលើងក្នុង​សេចក្ដី​ថ្លែងការណ៍ របស់អង្គការសមាគមខាងលើនោះទេ។ ការ​អនុវត្ត​ទោសទណ្ឌ​ រួម​ទាំង​ទោសព្រហ្មទណ្ឌ​ចំពោះ​អ្នកសារព័ត៌មាន​ ឬ​អង្គភាព​សារព័ត៌មាន​ដែល​ប្រព្រឹត្តខុស​ច្បាប់​ មិន​មែនជាមាន​តែនៅកម្ពុជានោះទេ​ ប្រទេស​ដទៃទៀត​ក៏អនុវត្ត​ដូចគ្នាដែរ​។ ​ម្យ៉ាង​វិញ​ទៀត​ ការប្រើឈ្មោះ​សារ​ព័ត៌មាន​ ឬ​អ្នកសារព័ត៌មាន​ គឺ​មិនអាច​ការពារ​ ឬគេចវេស​ពីការ​ទទួលខុសត្រូវ​តាម​ច្បាប់​ នូវ​អំពើល្មើសច្បាប់​របស់ខ្លួន​បាន​ឡើយ៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៦ នាទីutes មុន

Zhao Wei តបទៅអតីតស្វាមីវិញ ក្រោយពាក់ព័ន្ធរឿងលុយកាក់ និងការជួញដូរមនុស្ស

ព័ត៌មានជាតិ៦ នាទីutes មុន

កម្លាំងពលកម្មនៅក្នុងផ្នែកមួយចំនួន នៃវិស័យហិរញ្ញវត្ថុនឹងថមថយ ដោយសារបច្ចេកវិទ្យា

សេដ្ឋកិច្ច៧ នាទីutes មុន

ARDB នឹងបញ្ចេញហិរញ្ញប្បទានពិសេសចំនួន ៣០ លានដុល្លារបន្ថែម ដល់រោងម៉ាស៊ីនកិនស្រូវនៅខេត្តធំៗបី​

ព័ត៌មានជាតិ១៥ នាទីutes មុន

អាជ្ញាធរខណ្ឌកំបូល បន្តចុះផ្សព្វផ្សាយអប់រំផលប៉ះពាល់គ្រឿងញៀន ក្មេងទំនើង និងច្បាប់ចរាចរណ៍ ដល់សិស្សានុសិស្ស

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

លោក ត្រាំ ប្រាប់​ថា​នឹង​បង្កើត​ទំនាក់ទំនង​ជាមួយ​លោក គីម ជុងអ៊ុន សាជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានជាតិ៣ ម៉ោង មុន

ខេត្តក្រុង​ចំនួន ៤ ​មាន​រាជធានី​ភ្នំពេញ​ សន្ទស្សន៍​គុណភាពខ្យល់​​ពណ៌ក្រហម (ការបំពុល​ខ្លាំង)

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ២១ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម