ព័ត៌មានអន្ដរជាតិ
រកឃើញមូលហេតុ ដែលភ្នំ Everest បន្លឺសំឡេងគួរឲ្យខ្លាច នៅពេលយប់
នៅពេលព្រះអាទិត្យលិចលើជួរភ្នំហិមាល័យ ហើយសីតុណ្ហភាពធ្លាក់ចុះ សំឡេងដ៏គួរឲ្យភ័យខ្លាច បានបន្លឺឡើងនៅក្នុងផ្ទាំងទឹកកកជុំវិញភ្នំ Everest។
ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយអ្នកជំនាញផ្នែកទឹកកកលោក Evgeny Podolskiy បានរកឃើញថា ស្នូរទង្គិចនិងសំឡេងរំខានក្នុងផ្ទាំងទឹកកកនៅរយៈកម្ពស់ខ្ពស់ គឺដោយសារតែការធ្លាក់ចុះសីតុណ្ហភាពក្រោយពេលមេឃងងឹត ដែលបណ្តាលឲ្យទឹកកកបែក។
កាលពីឆ្នាំ២០១៨ ក្រុមការងារ បានព្យាយាមរកឲ្យឃើញនូវមូលហេតុនៃសំឡេងបែបនេះ បន្ទាប់ពីចំណាយពេលជាងមួយសប្តាហ៍ ដើរកាត់ជួរភ្នំហិមាល័យនេប៉ាល់ ដើម្បីពិនិត្យមើលសកម្មភាពរញ្ជួយនៃប្រព័ន្ធទឹកកក Trakarding-Trambau នៅទីនោះ។
ហើយលោក Podolskiy និងក្រុមរបស់គាត់បានចំណាយពេល៣សប្តាហ៍ទៀត នៅលើផ្ទាំងទឹកកកដែលអាចមើលឃើញទិដ្ឋភាពពេញលេញនៃភ្នំ Everest។
ការស្រាវជ្រាវរបស់ពួកគេរកឃើញថា សំឡេងបែបនេះគឺបណ្តាលមកពីសកម្មភាពបាក់ទឹកកក នោះក៏ព្រោះតែកម្ដៅក្នុងផ្ទាំងទឹកកក ដោយសារឥទ្ធិពលនៃបម្រែបម្រួលអាកាសធាតុ។
លោក Podolskiy ក៏បានអះអាងផងដែរថា នៅពេលថ្ងៃ គាត់និងក្រុមរបស់គាត់អាចធ្វើការបានយ៉ាងស្រួល ប៉ុន្តែពេលយប់ចូលមកដល់ សីតុណ្ហភាពអាចធ្លាក់ចុះដល់ប្រហែល -១៥អង្សាសេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍១ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម៩ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង