វប្បធម៌ ជំនឿ
ទស្សន៍ទាយលាភសំណាងមនុស្សកើតឆ្នាំ “ឆ្លូវ” សម្រាប់ថ្ងៃទី៧-១៣ ខែឧសភា
តាមប្រតិទិនចន្ទគតិ រាសីគោ ធ្លាក់ចុះបន្តិចនៅសប្ដាហ៍ទី២ (ថ្ងៃទី៧-១៣) នៃខែសភា ឆ្នាំ២០២២ ប៉ុន្តែមិនប៉ះពាល់ដល់ទ្រព្យសម្បត្តិធំដុំនោះទេ។ យ៉ាងណាមិញ អំឡុងពេលនេះចូរយកចិត្តទុកដាក់លើមនុស្សជុំវិញខ្លួនឲ្យបានច្រើន មិនគួរបញ្ចេញទិន្នន័យគម្រោងទៅអ្នកដទៃ សូម្បីតែមិត្តល្អក៏ដោយ។

នៅពេលប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ គួរតែយកចិត្តទុកដាក់លើពាក្យសម្ដីដែលត្រូវប្រើប្រាស់ ចៀសវាងកំហុសអចេតនានាំឱ្យភាគីម្ខាងទៀតយល់ខុស និងប្រព្រឹត្តខុស។
នៅសប្ដាហ៍នេះ រាសីឆ្នាំ «ឆ្លូវ» ផ្អែកតាមក្បួនទស្សន៍ទាយ ជីវិតហត់នឿយច្រើន ទាមទារការតស៊ូខ្ពស់ និងខិតខំប្រឹងប្រែងខ្លាំងណាស់។ វាសនាមនុស្សឆ្នាំ «ឆ្លូវ» មិនទទួលបានអ្វីងាយៗទេ គ្រប់យ៉ាងដែលចង់បានក៏មិនសូវសមបំណង។ មិនថាអាជីព ឬរបររកស៊ីភាគច្រើនមិនសូវមានសក្តានុពលផ្នែកហិរញ្ញវត្ថុ។
ចំពោះអ្នកធ្វើការឬមានជំនួញផ្ទាល់ខ្លួន ឬជាថ្នាក់ដឹកនាំចូរចាកចេញពីទីក្រុងទៅទីជនបទ ដើម្បីទទួលបានភាពស្ងប់ស្ងាត់ផ្នែកជីវិតឯកជនខ្លះ ពុំនោះទេ បញ្ហាការងារនិងគ្រួសារ អាចរួមរឹតកាន់តែតឹង ឈានដល់កើតជំងឺផ្លូវចិត្ត។
ចំពោះស្នេហា វាជាពេលវេលាមិនអំណោយផលសម្រាប់បង្កើតទំនាក់ទំនងនោះទេ។
ថ្វីត្បិតជីវិតហត់នឿយ ដូចនៅទីលានប្រណាំង ប៉ុន្តែបើនៅតែក្រាញននៀលមិនព្រមបោះបង់ អ្វីៗនឹងល្អប្រសើរឡើងវិញ៕
អត្ថបទ៖ សន្យា

-
សន្តិសុខសង្គម១ សប្តាហ៍ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?