ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យកម្ពុជា-ឡាវ ពិនិត្យកិច្ចព្រមព្រៀងមិនយកពន្ធរួមគ្នាដើម្បីជំរុញការវិនិយោគ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើសុំឱ្យភាគីកម្ពុជា-ឡាវ រួមគ្នាពិនិត្យកិច្ចព្រមព្រៀងមិនយកពន្ធរួមគ្នាដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យបានច្រើនឡើងថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងនៅក្នុងជំនូបជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣។

នៅក្នុងជំនូបនោះ លោក ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញរូបលោកមកចូលរួមក្នុងពិធីបើកកីឡាស៊ីហ្គេម ហើយលោកជឿថា កម្ពុជានឹងទទួលជោគជ័យ និងទទួលបានមេដាយមាសច្រើន។
លោកក៏បានគោរពថ្លែងអំណរគុណចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានជួយប្រទេសឡាវនាពេលកន្លងមក រួមទាំងវិស័យសុខាភិបាល និងសេដ្ឋកិច្ច។

លោកថា ទំនាក់ទនងរវាងកម្ពុជា-ឡាវ កំពុងស្ថិតដល់កម្រិតកំពូល ហើយភាគីទាំងពីរនឹងរួមគ្នាធ្វើឱ្យទំនាក់ទំនងមួយនេះកាន់តែកើនឡើងមួយកម្រិតទៀតតាមរយៈរួមគ្នាអនុវត្តតាមកិច្ចព្រមព្រៀងដែលមានស្រាប់ និងស្វែងរកកិច្ចសហប្រតិបត្តិការដ៍ទៃទៀត។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយលោក ថោង លួង លើទំនាក់ទំនងរវាងប្រទេសទាំងពីរពីអ្វីដែលត្រូវធ្វើបន្តលើសពីនោះសម្ដេចតេជោ បានស្នើសុំឱ្យកម្ពុជា-ឡាវ រួមគ្នាពិនិត្យកិច្ចព្រមព្រៀងមិនយកពន្ធរួមគ្នាដើម្បីជំរុញការវិនិយោគរវាងប្រទេសទាំងពីរឱ្យបានច្រើនឡើងថែមទៀត៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ