សេចក្ដីជូនដំណឹង
បុគ្គលិកធនាគារឯកជនម្នាក់នៅខេត្តពោធិ៍សាត់ ឈ្នះរង្វាន់ធំ ១០០លានរៀលពីភេសជ្ជៈប៉ូវខារ៉ាបាវ
ពោធិ៍សាត់៖ បុគ្គលិកបម្រើការងារនៅធនាគារឯកជន ប្រាសាក់ ម្នាក់មានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវនូវទឹកប្រាក់សុទ្ធចំនួន១០០លានរៀល។
អ្នកដែលមានសំណាងបានឈ្នះរង្វាន់ធំពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ១០០លានរៀលរូបនេះមានឈ្មោះ សេង តារា ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិស្ថានីយ៍ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

នៅចំពោះមុខក្រុមការងារដែលចុះយកប្រាក់រង្វាន់ប្រគល់ជូនដល់លំនៅដ្ឋានដែលមានអាសយដ្ឋានដូចបានបង្ហាញជូនខាងលើនេះ សេង តារា បានប្រាប់ឱ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងទទួលទានភេសជ្ជៈប៉ូវកម្លាំងខារ៉ាបាវជាប្រចាំ ជាពិសេសក្រោយពេលធ្វើការងារចប់ ព្រោះជួយឱ្យមានកម្លាំង និងបំបាត់ភាពងងុយដេក។
ដោយឡែកសម្រាប់ការត្រូវរង្វាន់នេះ គឺជារឿងដែលមិននឹកស្មានដល់នោះឡើយ ដោយកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ក្រោយពេលចេញពីធ្វើការលោកបានទិញភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ពីអ្នកលក់នៅម្ដុំគល់ស្ពានស្ទឹងពោធិ៍សាត់ចំនួនមួយយួរ ៦កំប៉ុង យកទៅផ្ទះទុកគ្រាន់ទទួលទានប្រចាំថ្ងៃ លុះពេលគាស់មួយកំប៉ុងសម្រាប់ទទួលទានស្រាប់តែឃើញមានរង្វាន់ ១០០លានរៀលតែម្ដង។

លោកបានបន្តឱ្យដឹងទៀតថា នៅពេលគាស់ឃើញរង្វាន់ភ្លាម លោកពិតជាមានអារម្មណ៍រំភើបរីករាយជាខ្លាំង ហើយក៏ស្រែកប្រាប់ប្រពន្ធ និងអ្នកនៅជិតខាងឱ្យបានដឹង រួចក៏ទូរស័ព្ទជូនដំណឹងដល់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទដែលមាននៅនឹងក្រវិលកំប៉ុងតែម្ដង។
លោក សេង តារា បានបញ្ជាក់ប្រាប់ថា ទឹកប្រាក់១០០លានរៀលនេះពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់ក្រុមគ្រួសាររបស់លោក ហើយក្រោយពេលទទួលបាន លោកនឹងយកមួយចំនួនសងបំណុលធនាគារឯកជន និងជូនម្ដាយខ្លះ ហើយសល់ប៉ុន្មានទុកសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារនៅថ្ងៃអនាគត។

ជាចុងក្រោយ លោក សេង តារា ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ ដែលបានបង្កើតកម្មវិធីផ្តល់រង្វាន់នូវទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានជួយកែប្រែនូវជីវភាពគ្រួសារប្រជាពលរដ្ឋដែលធ្លាប់តែក្រលំបាកឱ្យមានជីវភាពធូរធារ និងមានលុយកាក់ចាយគ្រប់គ្រាន់៕




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ