ព័ត៌មានអន្ដរជាតិ
ថៃ នឹងរៀបចំការបោះឆ្នោតមួយផ្សេងទៀតនៅចុងសប្ដាហ៍នេះ មុនការបោះឆ្នោតសកលថ្ងៃទី១៤
គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (EC) បានឲ្យដឹងថា ប្រទេសថៃនឹងរៀបចំការបោះឆ្នោតមួយផ្សេងទៀត មុននឹងឈានដល់ការបោះឆ្នោតសកលនាថ្ងៃទី១៤ ខែឧសភាខាងមុខនេះ ។
EC បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនថៃដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អាចទៅបោះឆ្នោតសម្រាប់ជ្រើសរើសបេក្ខជនតំណាងរាស្ត្រនៅក្នុងមណ្ឌលដែលពួកគេមានសិទ្ធិបោះឆ្នោតនៅថ្ងៃទី៧ ខែឧសភានេះ ។
EC បញ្ជាក់ទៀតថា គិតចាប់ពីថ្ងៃទី២៥ ខែមីនា ដល់ថ្ងៃទី៩ ខែមេសា ប្រជាពលរដ្ឋថៃសរុបចំនួន ២,១៥៣,៤៥០ នាក់បានចុះឈ្មោះបោះឆ្នោតជ្រើសរើសបេក្ខជនតំណាងរាស្ត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែឧសភា ចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៥ ល្ងាច ពោលរយៈពេល ១ សប្តាហ៍ មុនការបោះឆ្នោតសកលនាថ្ងៃទី១៤ ខែឧសភា ។
ទន្ទឹមនោះ គណៈកម្មាធិការក៏បានជូនដំណឹងដល់អ្នកបោះឆ្នោតឲ្យប្រុងប្រយ័ត្នចំពោះភាពខុសគ្នានៃមណ្ឌលបោះឆ្នោត និងចំនួនបេក្ខជនតំណាងរាស្ត្រក្នុងបញ្ជីគណបក្សផងដែរ ។
ចុងក្រោយ EC បានបញ្ជាក់ថា អ្នកបោះឆ្នោតគួរតែកត់សម្គាល់ចំនួនបេក្ខជនតំណាងរាស្រ្តក្នុងមណ្ឌលដែលខ្លួនចង់បាន និងលេខរៀងបេក្ខជនតំណាងរាស្ត្រក្នុងបញ្ជីគណបក្សនយោបាយ ដើម្បីទប់ស្កាត់ការភ័ន្តច្រឡំជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
-
ចរាចរណ៍២ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ