ព័ត៌មានអន្ដរជាតិ
អាមេរិក បដិសេធជាមេខ្លោង នៃការប៉ុនប៉ងធ្វើឃាតលោក ពូទីន ក្នុងទីក្រុងមូស្គូ
សហរដ្ឋអាមេរិក បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីដែលថា ខ្លួនជាមេខ្លោងនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើវិមានក្រឹមឡាំងកាលពីថ្ងៃពុធទី០៣ខែឧសភា ក្នុងគោលបំណងធ្វើឃាតលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន។
មួយថ្ងៃបន្ទាប់ពីចោទអ៊ុយក្រែនថាបានធ្វើការវាយប្រហារនោះ អ្នកនាំពាក្យលោក ពូទីន បាននិយាយថា ទីក្រុងកៀវធ្វើរឿងនេះដោយមានការគាំទ្រពីទីក្រុងវ៉ាស៊ីនតោន។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យសន្តិសុខជាតិអាមេរិក លោក John Kirby បានហៅការអះអាងនេះថា គួរឲ្យអស់សំណើច។ លោកនិយាយថា “សហរដ្ឋអាមេរិកមិនមានអ្វីពាក់ព័ន្ធជាមួយរឿងនេះទេ។ យើងមិនដឹងច្បាស់ថាមានអ្វីកើតឡើងនៅទីនោះឡើយ ប៉ុន្តែខ្ញុំអាចធានាដល់អ្នកថា សហរដ្ឋអាមេរិកមិនមានតួនាទីអ្វីនៅក្នុងរឿងនោះទេ”។
ចំណែក អ៊ុយក្រែនក៏និយាយដែរថា ខ្លួនមិនមានពាក់ព័ន្ធឡើយ។
យោងតាមអ្នកនាំពាក្យរបស់លោកប្រធានាធិបតី ពូទីន, ការវាយប្រហារគឺកំណត់គោលដៅលើវិមានក្រឹមឡាំង ដែលជាអគាររដ្ឋាភិបាលដ៏ធំមួយនៅកណ្តាលទីក្រុងមូស្គូ។
ហើយនៅថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា សហរដ្ឋអាមេរិកពិតជានៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែមិនផ្តល់ព័ស្តុតាងឡើយ។
លោក Peskov និយាយថា “ការសម្រេចចិត្តបើកការវាយប្រហារបែបនេះ មិនមែនធ្វើឡើងនៅក្នុងទីក្រុង កៀវ ទេ ប៉ុន្តែគឺនៅក្នុងទីក្រុងវ៉ាស៊ីនតោន”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ រុស្ស៊ី ថា អ៊ុយក្រែន ប៉ុនប៉ងសម្លាប់លោក ពូទីន ដោយប្រើយន្តហោះដ្រូន
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៨ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក