ព័ត៌មានអន្ដរជាតិ
Jack Ma បង្ហាញមុខលើកដំបូង ក្រោយបាត់ដំណឹងរាប់ខែ (មានវីដេអូ)
លោក Jack Ma ទើបតែបង្ហាញខ្លួនជាសាធារណៈលើកដំបូង ក្នុងរយៈពេលប៉ុន្មានខែមកនេះ ខណៈចក្រភពបច្ចេកវិទ្យារបស់លោក នៅតែបន្តដោះស្រាយជាមួយនឹងបញ្ហាប្រឈមពីនិយតករចិន។
មហាសេដ្ឋីជាសហស្ថាបនិកក្រុមហ៊ុន Alibaba រូបនេះ បានលេចមុខជាថ្មីនៅថ្ងៃពុធនេះ ក្នុងវីដេអូមួយដែលត្រូវបានផ្សព្វផ្សាយតាមអ៊ីនធើណែតដោយសារព័ត៌មាន Tianmu News ដែលជាសម្ព័ន្ធនៃកាសែតផ្លូវការរបស់រដ្ឋាភិបាលខេត្ត Zhejiang។
លោក Ma មិនបានបង្ហាញមុខជាសាធារណៈ ឬតាមប្រព័ន្ធផ្សព្វផ្សាយសង្គមទេចាប់តាំងពីចុងខែតុលាមក ពោលគឺជាងមួយសប្តាហ៍មុនពេលដែលសម្ព័ន្ធហិរញ្ញវត្ថុរបស់ Alibaba គឺ Ant Group គ្រោងនឹងចុះបញ្ជីនៅផ្សារហ៊ុនសៀងហៃនិងហុងកុង។ ការដាក់លក់ភាគហ៊ុនត្រូវបានរារាំងដោយនិយតករចិននៅនាទីចុងក្រោយ ហើយក្រុមហ៊ុនរបស់លោកត្រូវបានទីក្រុងប៉េកាំង កំណត់គោលដៅថាជាផ្នែកមួយនៃការបង្ក្រាបលើបច្ចេកវិទ្យា។
នៅក្នុងវីដេអូដែលកាសែត Tianmu News និយាយថាថតនៅព្រឹកថ្ងៃពុធនេះ, លោក Ma ត្រូវបានគេឃើញនិយាយទៅកាន់គ្រូបង្រៀនរាប់សិបនាក់ នៅតំបន់ជនបទរបស់ប្រទេសចិនក្នុងពិធីប្រគល់រង្វាន់មួយ ដែលត្រូវនឹងថ្ងៃឈប់សម្រាករបស់ចិនគឺពិធីបុណ្យ Laba។
លោក Ma បាននិយាយនៅក្នុងវីដេអូនោះថា “យើងនឹងជួបគ្នាម្តងទៀតបន្ទាប់ពីជំងឺរាតត្បាតបញ្ចប់”។ លោក Ma និយាយថា ការៀបចំតាមបែបប្រពៃណីសម្រាប់ពិធីនេះ ត្រូវបានលុបចោលដោយសារតែជំងឺកូវីដ១៩។
វីដេអូដែលបង្ហោះដោយកាសែត Tianmu News ក៏បង្ហាញ លោក Ma ទៅទស្សនាសាលាបឋមសិក្សាមួយក្នុងទីក្រុង Hangzhou កាលពីដើមខែនេះផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ តើ Jack Ma កំពុងនៅឯណា? ពេលនេះ ក្រុមហ៊ុន Alibaba ចេញមុខបញ្ជាក់
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក