Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រ Ice ភ័យមិនស្ទើរ ក្រោយដឹងថានាងទិញថ្នាំបំពុល Cyanide ពីប្រភពដូចជនសង្ស័យសម្លាប់មនុស្ស

បានផុស

នៅ

អ្នកគាំទ្រជាច្រើនរបស់ Ice Preechaya ភ័យលួសព្រលឹងគ្រប់ៗគ្នា ក្រោយដឹងថាតារាសម្ដែងសំណព្វចិត្តរបស់ពួកគេបានបញ្ចាទិញថ្នាំបំពុល Cyanide ដែលជា​សារធាតុ​ហាមឃាត់​ និង​កំពុង​កក្រើក​ទាក់ទង​នឹង​រឿង​ក្ដី​ឃាតកម្ម​ក្នុងប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទោះយ៉ាងណាក៏ដោយ ដើម្បី​ជម្រះ​មន្ទិល​សង្ស័យ​ម្តាយ​ របស់នាងបានចេញមុខ​មក​បញ្ជាក់​ថា​ កូនស្រី​ពិតជា​ទិញ​Cyanide​។ ប៉ុន្តែ​នាង​ទិញ​ដើម្បីកម្ចាត់ពស់ សត្វល្មូនដែលមានពិសនៅក្នុងផ្ទះ​ប៉ុណ្ណោះ។

ម្តាយរបស់តារាសម្តែង Ice​ គឺអ្នកស្រី Bang-On​ បានទម្លាយថា Ice ពិតជាបានបញ្ជាទិញ Cyanide មែន។ ដោយ​បាន​បញ្ជា​ទិញ​តាំង​ពី​ថ្ងៃ​ទី ២៥ ខែ​មេសា ទទួល​បាន​ទំនិញ​នៅ​ថ្ងៃ​ទី ២៧ មេសា ព្រម​ទាំង​ប្រាប់​ពី​មូលហេតុ​នៃ​ការ​ទិញ​ដើម្បី​កម្ចាត់​ពស់ ក្អែប និងសត្វល្មូនផ្សេងៗ ដោយសារតែ​នៅផ្ទះមានបញ្ហា​ជាមួយ​សត្វល្មូនវាយប្រហារ​សត្វចិញ្ចឹម។ ពួកគេបាន​ព្យាយាម​រកដំណោះស្រាយ​ចំពោះបញ្ហាជាច្រើន។ ហើយ​រក​មិន​ឃើញ​អ្វី​ដែល​ត្រូវ​ជួយដល់សត្វចិញ្ចឹមទេ រហូតនឹកដល់ Cyanide​ ទើបអាច​បណ្ដេញ​ពួកសត្វល្អិតបាន។

យ៉ាង​ណា​ក៏ដោយ អ្នកស្រី Bang-On បាន​បញ្ចាក់បន្ថែមទៀតថា ដំបូង​ឡើយ គាត់​មិន​ដឹង​ថា​ត្រូវ​បញ្ជា​ទិញ​ពី​ណា​ទេ ព្រោះ​វា​ជា​ថ្នាំ​គ្រោះថ្នាក់។ ក្រោយមកក៏អាចបញ្ជាទិញតាម​អ៊ីនធឺណិត​​ ព្រម​ទាំង​និយាយ​ថា​​ បាន​បង់​លុយ​ជាង​៣​ពាន់​បាត​ក៏​ទទួល​បាន​របស់ហើយ។

ដោយឡែកងាកទៅខាង​ព័ត៌មានរបស់សមត្ថកិច្ចបានរកឃើញថា តារាសម្ដែងស្រីល្បីឈ្មោះក្នុងវិស័យភាពយន្ត Ice Preechaya បានបញ្ជាទិញសារធាតុ​ Cyanide​ ពីប្រភពដូចគ្នាជាមួយ Am ដែលត្រូវចោទប្រកាន់ពីបទបំពុលមិត្តភក្ដិព្រោះតែបំណុល។ រហូតមកដល់ពេលនេះម្ដាយតារាសម្ដែង Ice បាននាំយកភស្តុតាងទាំងអស់​ដែលមិនទាន់បានវេចខ្ចប់ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាង​ខេនដើម្បីស៊ើបអង្គេតបន្តទៀតពីករណីសង្ស័យមួយនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Pu Praya ក្លាយជាតារាថៃតែម្នាក់គត់ ត្រូវគេអញ្ជើញឲ្យចូលរួមកម្មវិធី Met Gala 2023

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទីutes មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៣២ នាទីutes មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤០ នាទីutes មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម