Connect with us

ជីវិតកម្សាន្ដ

អតីតសង្សារ ប្រាប់ទំនាក់ទំនងឡើងវិញជាមួយ នាយ ចឺម ជាថ្មី!

បានផុស

នៅ

ក្រោយ​ផ្ដាច់​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​ចម្រៀង​សម្បូរ​ស្នេហ៍ នាយ ចឺម មាន​រយៈពេល​ប្រមាណ​ជិត ១ ឆ្នាំ មក​នោះ ថ្មីៗ​នេះ​ស្រាប់តែ​អតីត​សង្សារ​តារា​ប្រុស​រូប​នេះ គឺ​អ្នក​មេម៉ាយ​ចាយ​សម្រស់ សេង សុខ​ឃីម បាន​ទម្លាយ​រម្លឹក​នូវ​អនុស្សាវរីយ៍​ឡើងវិញ ហើយ​ថែម​ទាំង​បញ្ជាក់​ពី​ទំនាក់ទំនង​រវាង​នាង និង​នាយ ចឺម ជាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេ​ធ្លាប់​ចាំ​បាន​ថា កាលពី​អំឡុង​ចុង​ឆ្នាំ ២០២២ កន្លង​ទៅ អ្នក​មេម៉ាយ​រូប​ស្រស់ សេង សុខឃីម បាន​ទម្លាយ​ជុំវិញ​ការ​បែកបាក់​ស្នេហា​ជាមួយ​នាយ ចឺម បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នកគាំទ្រ និង​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក។ ក្រោយ​ដំណឹង នៃ​ការ​បែកបាក់​នេះ​គេ​ឃើញ​អ្នកនាង សេង សុខឃីម តែង​ទម្លាយ​សារ​ចេញ​ពី​ចិត្ត​ជា​បន្តបន្ទាប់។

យ៉ាងណាមិញ ក្រោយ​រឿងរ៉ាវ​នេះ​ត្រូវ​បាន​ស្ងប់ស្ងាត់​មួយ​រយៈពេល បន្ទាប់ពី​ការ​ចែក​ផ្លូវ​ដើរ​ផ្សេងគ្នា​នោះ ស្រាប់តែ​អ្នកនាង សេង សុខឃីម បាន​រម្លឹក​ដល់​អតីតកាល និង​អនុស្សាវរីយ៍​ល្អ​ជា​ច្រើន​ធ្លាប់​សាង​ឡើង​រួមគ្នា​ជាមួយ នាយ ចឺម។ ក្នុង​នោះ អ្នកនាង សុខ​ឃីម ក៏បាន​បញ្ជាក់​ច្បាស់​ជុំវិញ​ទំនាក់ទំនង​ជាមួយ​នាយ ចឺម អំឡុង​បច្ចុប្បន្ន​នេះ​ផង​ដែរ។

អ្នក​មេម៉ាយ​ចាយ​រាង​រូប​ស្រស់ សេង សុខ​ឃីម បាន​បញ្ចេញ​វីដេអូ​មួយ ដោយ​ភ្ជាប់​នឹង​ខ្លឹមសារ​ខ្លី​ដូច្នេះ​ថា «អនុស្សាវរីយ៍​ល្អៗ ខ្ញុំ​នឹង​ចាំ​ទុក ពេលនេះ​ត្រឹម​ជា​បងប្រុស គឺ​ល្អ​បំផុត​ហើយ»។ មាន​ការ​លើក​ឡើង​ផ្សះផ្សា​ពី​អ្នកគាំទ្រ​មួយ​ចំនួន ដោយ​ចង់​ឲ្យ​អ្នក​ទាំងពីរ​ត្រូវ​គ្នា​វិញ ក្នុង​នោះ​មាន​មតិ​ថា ត្រូវ​គ្នា​វិញ​ទៅ​បង , មិត្តភាព​ក្លាយ​ជា​ស្នេហា តែ​ស្នេហា​មិន​អាច​ក្លាយ​ជា​មិត្តភាព​បាន​ទេ។ ឆ្លើយតប​ចំពោះ​ការ​លើក​ឡើង​នេះ អ្នកនាង សេង សុខ​ឃីម បាន​បញ្ជាក់​ទៅវិញ​ច្បាស់ៗ​ថា ពេញ​នេះ​អាច​ហើយ​បង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម