សន្តិសុខសង្គម
មនុស្ស៤នាក់ស្លាប់ក្នុងហេតុការណ៍បាក់រណ្ដៅជីករ៉ែមាសនៅខេត្តកំពង់ធំ
យ៉ាងណាស់មានមនុស្ស៤នាក់ត្រូវបានស្លាប់ ខណៈដែលកំពុងជីករុករករ៉ែមាសស្ថិតនៅក្នុងភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣។
តាមប្រភពសមត្ថកិច្ចនៅស្រុកសណ្តាន់បញ្ជាក់ថា មនុស្សដែលបានស្លាប់មានឈ្មោះ ទី១-ឈ្មោះ បៀន ហោ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់, ទី២-ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់, ទី៣-ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់ និងទី៤-ឈ្មោះ ពេល វុទ្ធី (តាវ៉ែនតា) ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រភពដដែលបញ្ជាក់ថា ទីតាំងរណ្តៅជីករុករករ៉ែមាសមានម្ចាស់ឈ្មោះ ស្វាយ ភឿន អាយុ៣៣ឆ្នាំ ប្រពន្ធឈ្មោះ មឿន សុខវី អាយុ៣១ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
ជុំវិញករណីនេះដែរ លោក ណឹម ចន្ថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ បញ្ជាក់ថា ប្រជាពលរដ្ឋមួយចំនួនដែលមានដីចំការ ស្ថិតនៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ មានមុខរបរជាអ្នកជីករុករករ៉ែមាសជាលក្ខណៈគ្រួសារ ដោយមិនមានការអនុញ្ញាតច្បាប់នោះទេ ពោលគឺការធ្វើអាជីវកម្មខ្នាតតូចតាមគ្រួសាររៀងៗខ្លួន។ ក្នុងនោះដែរ មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ សហការជាមួយអាជ្ញាធរតែងតែចុះទៅណែនាំអំពីហាន័យនៃគ្រោះថ្នាក់ជាច្រើនលើកមកហើយ ប៉ុន្តែនៅតែមិនអាចហាមឃាត់បានឡើយ៕
អត្ថបទ៖ ឈាង មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២១ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ