KPT+
ទម្លាយទ្រព្យសម្បត្តិកូនស្រីលោក ថាក់ស៊ីន នៃបក្សភឿថៃ ខណៈបច្ចុប្បន្នកាន់កាប់ក្រុមហ៊ុនដល់ទៅ ២១ ក្នុងដៃ
លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា (Paetongtarn Shinawatra) ជាកូនស្រីពៅរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានក្លាយជាទីប្រឹក្សាគណបក្សភឿថៃ ខណៈលោកស្រីបានស្រូបយកនយោបាយតាំងពីឪពុកចូលប្រឡូកក្នុងឆាកនយោបាយរហូតក្លាយជានាយករដ្ឋមន្ត្រីក្នុងឆ្នាំដំបូងក្នុងឆ្នាំ ២០០១។ បន្ទាប់មកដល់សម័យម្ដាយមីង គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលក្លាយជានាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១១។
ចំណែកអាជីវកម្មវិញលោកស្រីផេថងថាន គឺជាអ្នកស្នងមរតកវ័យក្មេង ដែលត្រូវបានប្រគល់ឲ្យបន្តអាជីវកម្មពីគ្រួសារស៊ីណាវ៉ាត្រា បច្ចុប្បន្នកាន់កាប់ភាគហ៊ុននៅក្នុងក្រុមហ៊ុនចំនួន២១ ដែលមានទ្រព្យសម្បត្តិសរុបជាង ៦៨ ពាន់លានបាតឯណោះ។
១ SC Asset Corporation Public Company Limited ឬ SC Real Estate Business បានចុះបញ្ចីនៅថ្ងៃទី ២៩ ខែសីហាឆ្នាំ ២០០៣។
២ Innovation Capital Co., Ltd. ដែលជាក្រុមនៃក្រុមហ៊ុនកាន់កាប់ វិនិយោគជាចម្បងលើអាជីវកម្មហិរញ្ញវត្ថុ បានចុះបញ្ចីនៅថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ ១៩៩៩។
៣ ក្រុមហ៊ុន Bangkok Telecom Engineering Co., Ltd. អាជីវកម្មលក់រាយឧបករណ៍ទូរគមនាគមន៍ ចុះបញ្ចីនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ ១៩៩៧។
៤ B.P. Property Co., Ltd. សកម្មភាពអចលនទ្រព្យ ក្រុមហ៊ុនបានចុះបញ្ជីនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ១៩៨៨។
៥ ក្រុមហ៊ុន Pramaisuree Property Co., Ltd. កាន់កាប់អាជីវកម្មរបស់ក្រុមហ៊ុនដែលមិនវិនិយោគជាចម្បងលើអាជីវកម្មហិរញ្ញវត្ថុ ចុះបញ្ចីក្រុមហ៊ុននៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ១៩៩០។
៦ ក្រុមហ៊ុន P.T. Corporation Co., Ltd., អាជីវកម្មអចលនទ្រព្យ ក្រុមហ៊ុនបានចុះបញ្ជីនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ១៩៨១។
៧ ក្រុមហ៊ុន PD Khaoyai Co., Ltd អាជីវកម្មអចលនទ្រព្យ ក្រុមហ៊ុនបានចុះបញ្ចីនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧។
៨ ក្រុមហ៊ុន PD Korat Co., Ltd អាជីវកម្មអចលនទ្រព្យ ក្រុមហ៊ុនបានចុះបញ្ចីនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៧។
៩ ក្រុមហ៊ុន Voice TV Co., Ltd. អាជីវកម្មប្រព័ន្ធផ្សព្វផ្សាយ ចុះបញ្ជីនៅថ្ងៃទី ០៩ ខែតុលា ឆ្នាំ ២០០៣។
១០ Alpine Golf and Sports Club Co., Ltd. អាជីវកម្មវាយកូនហ្គោល ក្រុមហ៊ុនបានចុះបញ្ជីនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៨៩។
១១ Alpine Garden Design Co., Ltd. អាជីវកម្មថែទាំ ក្រុមហ៊ុននេះត្រូវបានចុះបញ្ជីនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០១០។
១២ The Sisters Nails Co., Ltd. អាជីវកម្មហាងអ៊ុតសក់ ក្រុមហ៊ុនបានចុះបញ្ចីនៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០០៨។
១៣ Thames Valley Khao Yai Hotel Co., Ltd. សណ្ឋាគារស្នាក់នៅ និងអាជីវកម្មសេវាកម្មអាហារ ក្រុមហ៊ុនបានចុះបញ្ចីនៅថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៣។
១៤ ក្រុមហ៊ុន Faith Star (Thailand) Co., Ltd. ជាក្រុមហ៊ុនកាន់កាប់ដែលវិនិយោគជាចម្បងលើអាជីវកម្មហិរញ្ញវត្ថុ។ ចុះបញ្ចីឡើងនៅថ្ងៃទី ០៥ ខែមីនា ឆ្នាំ១៩៩៨។
១៥ ក្រុមហ៊ុន Rende Development Co., Ltd. អាជីវកម្មអចលនទ្រព្យ ការចុះបញ្ចីក្រុមហ៊ុនត្រូវបានបង្កើតឡើងនៅថ្ងៃទី ០២ ខែមករា ឆ្នាំ ១៩៨៧។
១៦ SC Office Park Co., Ltd អាជីវកម្មអចលនទ្រព្យ ក្រុមហ៊ុនបានចុះបញ្ជីនៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ១៩៩០។
១៧ SCK Estate Co., Ltd. អាជីវកម្មអចលនទ្រព្យ ក្រុមហ៊ុនចុះបញ្ចីត្រូវបានបង្កើតឡើងនៅថ្ងៃទី ១៦ខែមករា ឆ្នាំ១៩៩២។
១៨ SC Office Plaza Co., Ltd អាជីវកម្មអចលនទ្រព្យ បានចុះបញ្ចីជាក្រុមហ៊ុននៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ១៩៩០។
១៩ ក្រុមហ៊ុន Okanit Co., Ltd. ការស្នាក់នៅសណ្ឋាគារ និងអាជីវកម្មសេវាកម្មម្ហូបអាហារ បានចុះបញ្ចីជាក្រុមហ៊ុននៅថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០០៤ ។
២០ ក្រុមហ៊ុន OAI Consultants and Management Co., Ltd. ការស្នាក់នៅសណ្ឋាគារ និងអាជីវកម្មសេវាកម្មម្ហូបអាហារ បានចុះបញ្ចីជាក្រុមហ៊ុននៅថ្ងៃទី ២៧ ខែមេសា ឆ្នាំ ១៩៩០។
២១ ក្រុមហ៊ុន OAI Leasing Co., Ltd អាជីវកម្មអចលនទ្រព្យ បានចុះបញ្ចីជាក្រុមហ៊ុននៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ ១៩៩១៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីលោក ថាក់ស៊ីន ថា បក្សភឿថៃ ដាច់ខាតមិនបង្កើតរដ្ឋាភិបាលចម្រុះជាមួយមេដឹកនាំរដ្ឋប្រហារឡើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល